កីឡា

ម្ចាស់ផ្ទះការប្រកួតកីឡា World Cup 2026 ទទួលយកការ ផ្តល់យោបល់ពីកាតា

កាតា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា គណៈប្រតិភូការ ទូតមកពីប្រទេសទាំង៣ ដែលក្លាយម្ចាស់ផ្ទញ នៃព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ស្ថិតនៅក្នុងប្រទេសកាតា កាលពីថ្ងៃអាទិត្យ សម្រាប់ពិធីប្រគល់អំណោយ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងបារាំងនិងអាហ្សង់ទីន ។

អាមេរិក ម៉ិកស៊ិក និងកាណាដា នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំបំផុតរបស់កីឡាបាល់ទាត់ ក្នុងរយៈពេលតិចជាង ៣ឆ្នាំកន្លះតែប៉ុណ្ណោះ។ ប្រតិភូប្រធានាធិបតី អាមេរិក Linda Greenfield បាននិយាយថា យើងមិនអាចរំភើបជាងនេះទេ យើងបានខិតខំប្រឹងប្រែង រួចហើយក្នុងការរៀបចំសម្រាប់ឆ្នាំ២០២៦ ហើយយើងកំពុងទន្ទឹងរង់ចាំស្វាគមន៍ អ្នកគាំទ្រ ពីជុំវិញពិភពលោក។

លោក Greenfield បានប្រាប់ Sheikha Alya Al Thani នៃប្រទេសកាតាដែលជាឯកអគ្គរដ្ឋទូត រួមប្រចាំអង្គការសហប្រជាជាតិថា ម្ចាស់ផ្ទះបច្ចុប្បន្នបានកំណត់ស្តង់ដារខ្ពស់។ លោក Sheikha Alya បាននិយាយថា អ្វីដែលសំខាន់បំផុត ត្រូវចងចាំគឺ World Cup ឆ្លងកាត់អ្វីៗ ហើយវាដើរតួនាទីពិសេស ក្នុងការបង្រួបបង្រួមមនុស្ស និងប្រទេស និងបង្កើតមិត្តភាពយូរអង្វែង ។

ការប្រកួតឆ្នាំ២០២៦ នឹងត្រូវលេងនៅទីក្រុងចំនួន ១៦រួមមាន ទីក្រុង ១១ នៅសហរដ្ឋអាមេរិក ទីក្រុង៣ នៅម៉ិកស៊ិក និង ទីក្រុង២នៅកាណាដា។ អាហ្សង់ទីនបានឈ្នះពាន ក្នុងប្រទេសកាតាដោយយកឈ្នះបារាំង ក្នុងលទ្ធផល ៤-២ ក្នុងការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីស្មើ ៣-៣៕

Most Popular

To Top