កីឡា

ប្រទេសកាតា ស៊ើបអង្កេតការស្លាប់ របស់កម្មករនៅកន្លែងហ្វឹកហាត់បាល់ទាត់ពិភពលោក

ដូហា៖ មន្ត្រីកាតាបាននិយាយថា កាតាបានចាប់ផ្តើមការស៊ើបអង្កេត សុវត្ថិភាពការងារលើការស្លាប់ របស់កម្មករម្នាក់នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បុរសហ្វីលីពីនម្នាក់ បានស្លាប់នៅកន្លែងហ្វឹកហាត់ អំឡុងពេលការប្រកួតបាល់ទាត់ពិភពលោក ដែលសម្គាល់ដោយភាពចម្រូងចម្រាស លើការព្យាបាលពលករចំណាកស្រុក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លោក Nasser Al Khater នាយកប្រតិបត្តិ នៃការប្រកួតបាល់ទាត់ពិភពលោក ២០២២ នៅទីក្រុងដូហា បានបញ្ជាក់ប្រាប់ថា កម្មករម្នាក់បានស្លាប់ ដោយមិនផ្តល់ព័ត៌មានជាក់លាក់ និងការស្លាប់ជាផ្នែកធម្មជាតិនៃជីវិត ខណៈចូលរួមរម្លែកទុក្ខដល់គ្រួសាររបស់លោក។ ការចេញផ្សាយកីឡាអនឡាញ The Athletic បានរាយការណ៍ថា បុរសហ្វីលីពីនម្នាក់បានចុះកិច្ចសន្យា ជួសជុលភ្លើងក្នុងចំណតរថយន្តនៅ Sealine Resort ជាកន្លែងហ្វឹកហាត់របស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត បានស្លាប់បន្ទាប់ពីលោកបានរអិលចេញពីផ្លូវលំ ខណៈពេលកំពុងដើរតាមរថយន្ត ហើយដួលបោកក្បាលនឹងបេតុង។

ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះជាច្រើនបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងអំឡុងពេល World Cup ប៉ុន្តែមិនបានបញ្ជាក់ថានៅពេលណានោះទេ។ មន្ត្រីរដ្ឋាភិបាលកាតាម្នាក់ទៀត បាននិយាយលើសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើការស៊ើបអង្កេតសន្និដ្ឋានថា ពិធីសារសុវត្ថិភាពមិនត្រូវបានអនុវត្តតាមនោះ ក្រុមហ៊ុននឹងត្រូវទទួលរងនូវចំណាត់ការផ្លូវច្បាប់ និងការផាកពិន័យផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ។

មន្ត្រីរូបនេះបាននិយាយថា អត្រានៃគ្រោះថ្នាក់ទាក់ទងនឹងការងារ បានធ្លាក់ចុះជាបន្តបន្ទាប់នៅប្រទេសកាតា ចាប់តាំងពីស្តង់ដារសុខភាព និងសុវត្ថិភាពដ៏តឹងរឹងត្រូវបានណែនាំ ហើយការអនុវត្តត្រូវបានបង្កើនឡើង ។ ប្រទេសកាតាបានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងដោយក្រុមសិទ្ធិមនុស្ស ចាប់តាំងពីត្រូវបានផ្តល់សិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពិភពលោក២០១០ ជុំវិញការប្រព្រឹត្តចំពោះកម្មករ ចំណាកស្រុករបស់ខ្លួនមានចំនួនប្រជាជនភាគច្រើន នៃរដ្ឋឈូងសមុទ្រអារ៉ាប់។

ការប្រកួតជាការប្រកួតលើកដំបូងធ្វើឡើងនៅមជ្ឈិមបូព៌ា ជាកន្លែងដែលប្រទេសផ្សេងទៀតបានប្រឈមមុខ នឹងការរិះគន់លើសិទ្ធិពលករចំណាកស្រុកនោះ ត្រូវបានជាប់គាំងក្នុងភាពចម្រូងចម្រាស ជាមួយតារាបាល់ទាត់មួយចំនួន និងមន្ត្រីអឺរ៉ុបដែលរិះគន់កំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសកាតា រួមទាំងលើការងារ អ្នកស្រលាញ់ភេទដូចគ្នា និងសិទ្ធិស្ត្រី៕ ដោយ៖លី ភីលីព

Most Popular

To Top