កីឡា

ហូឡង់ ប៉ះអាហ្សង់ទីន ការប្រកួត World Cup នាយប់នេះ នៅពហុកីឡដ្ឋានជាតិ Lusail Iconic  

ភ្នំពេញ៖ ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “ World Cup ” នៅប្រទេសកាតានាយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ប៉ះជាមួយក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នៅពហុកីឡដ្ឋានជាតិ Lusail Iconic ។   

ការប្រកួតក្នុងពូលក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ឈ្នះក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ លទ្ធផល ២-០ ស្មើក្រុមបាល់ទាត់ជម្រើសជាតិអេក្វាឌ័រ លទ្ធផល ១-១ និងប្រកួតបញ្ចប់ពូល ឈ្នះក្រុមបាល់ទាត់ជម្រើសជាតិកាតា លទ្ធផល ២-០ ចំណែកវគ្គ១៦ក្រុម ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក លទ្ធផល ៣-១។

ចំពោះការប្រកួតក្នុងពូលក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីត លទ្ធផល ២-១ ឈ្នះក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក លទ្ធផល ២-០ និងប្រកួតបញ្ចប់ពូលឈ្នះក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ លទ្ធផល ២-០ ហើយវគ្គ១៦ក្រុម ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត បានត្រឹមស្មើក្រុមបាល់ទាត់ជម្រើសជាតិអូស្រ្តាលី លទ្ធផល ២-១ ៕ ដោយ៖លី ភីលីព

Most Popular

To Top