កីឡា

ព័រទុយហ្គាល់ បដិសេធ Ronaldo ពីការគំរាមកំហែង ដើរចេញពីការប្រកួត World Cup

ដូហា៖សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) កាលពីថ្ងៃព្រហស្បតិ៍បានបដិសេធថា កីឡាករឆ្នើម Cristiano Ronaldo បានគម្រាមដើរចេញពីក្រុមអំឡុងពេលព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” បន្ទាប់ពីរូបលោកត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុងទល់នឹងស្វីស យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះត្រូវកក្លាយជា កីឡាករបម្រុងយ៉ាងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃអង្គារ ដោយអ្នកជំនួសតំណែងរបស់លោក Goncalo Ramos រកបាន៣គ្រាប់ក្នុងជ័យជម្នះ ៦-១ ។ Ronaldo បានបង្ហាញខ្លួនពីកៅអីបម្រុង ប៉ុន្តែរបាយការណ៍ ពីការចេញផ្សាយព័រទុយហ្គាល់ Record បាននិយាយថា ខ្សែប្រយុទ្ធរូបនេះធ្លាប់បានគំរាមចាកចេញនៅក្នុងការសន្ទនាដ៏តានតឹង ជាមួយគ្រូបង្វឹក Fernando Santos ។

សហព័ន្ធបាននិយាយថា FPF បញ្ជាក់ថាគ្មានពេលណាដែលប្រធានក្រុម Selecao កីឡាករ Cristiano Ronaldo គំរាមចាកចេញពីក្រុមជម្រើសជាតិ អំឡុងពេលស្នាក់នៅប្រទេសកាតា។ ជារៀងរាល់ថ្ងៃ Ronaldo កំពុងបង្កើតកំណត់ត្រាពិសេសមួយ នៅឯការបម្រើក្រុមជម្រើសជាតិ និងប្រទេសត្រូវតែគោរព។

FPF បានបន្តថា ការបង្ហាញខ្លួនរបស់ Ronaldo ទល់នឹងស្វីសគឺជាការបង្ហាញពីការប្តេជ្ញាចិត្ត របស់លោកចំពោះបុព្វហេតុ។ Ronaldo ជាកីឡាករព័រទុយហ្គាល់ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ និងជាកីឡាករស៊ុតបញ្ចូលទីអន្តរជាតិ បានច្រើនជាងគេគ្រប់ពេល។

ព័រទុយហ្គាល់ត្រូវជួបជាមួយម៉ារ៉ុកនៅថ្ងៃសៅរ៍ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដែល Ramos អាចនឹងយកឈ្នះលើ Ronaldo ម្តងទៀត។ ម្ចាស់ជ័យលាភី Ballon d’Or ៥សម័យរូបនេះ មិនបានហ្វឹកហាត់ជាមួយ កីឡាករបម្រុងផ្សេងទៀតទេកាលពីថ្ងៃពុធ បន្ទាប់ពីការប្រកួតនោះ ជំនួសមកវិញដោយចូលរួម ក្នុងវគ្គហាត់ប្រាណជាមួយនឹងការចាប់ផ្តើមប្រកួតជាមួយស្វីស៕ ដោយ៖លី ភីលីព

Most Popular

To Top