កីឡា

Xavi មិនសប្បាយចិត្ត ពេលត្រូវប៉ះ Man UTD ក្នុងការប្រកួត Europa League

គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi បានសារភាពថា គាត់ពិតជាមានក្តីបារម្ភមែន នៅពេលដែលបានដឹងថា នឹងត្រូវប៉ះជាមួយនឹង ក្រុមបិសាចក្រហម Man UTD នៅក្នុងការប្រកួត Europa League ប្រកួតវគ្គជម្រុះដំបូងនោះ។

Barcelona នឹងត្រូវប្រកួតប៉ះ នឹងក្រុម Man UTD នៅឆ្នាំក្រោយនេះ ជាមួយនឹងពានរង្វាន់ Europa Leauge វគ្គជម្រុះបន្ទាប់ ពីបានបរាជ័យ ជាបន្តបន្ទាប់ធ្លាក់ចេញពីពានរង្វាន់ធំបំផុត របស់អឺរ៉ុប Champions League និងត្រូវមកប្រកួតប៉ះ Man UTD ក្នុងវគ្គ១៦ក្រុម ចុងក្រោយទៀត។

លោក Xavi បានថ្លែងបែបនេះថា ៖ Man UTD គឺជាក្រុមដែលធ្លាប់មានប្រវតិ្តខ្លាំង ជាយូរមកហើយក្នុងពានរង្វាន់នេះ និង ជាពិសេសក្នុងពេល នៃការមកដល់របស់គ្រូបង្វឹកឆ្នើម លោក Ten Hag ផងព្រមទាំងវត្តមាន របស់កីឡាករល្បីៗ ជាច្រើនទៀតផងដែរ ។ វានឹងធ្វើឲ្យ Barcelona ត្រូវជួបបញ្ហាសាជាថ្មី សម្រាប់ពានរង្វាន់នេះប៉ុន្តែយើងនឹងត្រូវផ្តោតសំខាន់ ទៅលើការត្រៀមខ្លួនរបស់យើង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top