កីឡា

Newcastle និង Aston Villa ចាប់អារម្មណ៍ Eden Hazard នៅខែមករានេះ តម្លៃត្រឹមតែ១៧លានផោន

ក្លឹបអង់គ្លេសចំនួន២ គឺ Newcastle និង Aston Villa ត្រូវបានគេមើលឃើញថា គឺជាក្លឹបដែលកំពុងចាប់អារម្មណ៍ខ្លាំង ចំពោះអតីតកីឡាករឆ្នើម របស់លីគអង់គ្លេស Eden Hazard ដែលកំពុងបន្តទំរង់លេង មិនសូវល្អឡើយជាមួយ នឹងក្លឹបអេស្បាញ Real Madrid ។

កីឡាករប៊ែលហ្ស៊ិកវ័យ៣១ឆ្នាំរូបនេះ បានចូលរួមជាមួយនឹង Real Madrid ក្នុងតម្លៃខ្លួន ដល់ទៅ៨៩លានផោន ពីក្លឹបតោខៀវ Chelsea ប៉ុន្តែមិនដែលបានបង្ហាញស្នាដៃអ្វី ជាដុំកំភួនឡើយ សម្រាប់ក្លឹបតាំងតែពីឆ្នាំ២០១៩ ហើយបានបន្តរងរបួសម្តង ហើយម្តងទៀត ។

អស់រយៈពេល៣រដូវកាលកន្លះដែល Hazard បានអវត្តមាន ប្រកួតដល់៧២ប្រកួតឲ្យក្លឹប Real Madrid ទាំង ដែលការវិលត្រឡប់មិន សូវមានទំរង់លេងខ្លាំង ដូចមុនឡើយ និងកំពុងត្រូវបានគេមើលឃើញថា កីឡាករនឹងត្រូវបង្ខំចិត្តមកចូលរួមក្លឹប នៅអង់គ្លេស
វិញជាមិនខាននៅខែមករានេះ ដើម្បីអាចទទួលបានឱកាសប្រកួតសាជាថ្មី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top