កីឡា

លោក​ Pochettino ធូរចិត្តបន្តិចក្រោយជ័យជំនះ យប់មិញលើក្រុម Aston Villa

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Mauricio Pochettino បានសារភាពថាលោកពិត ជាមានអារម្មណ៍ធូរចិត្តបន្តិច មែននៅក្រោយពេល ដែលអាចទទួលបានជ័យជំនះលើក្រុម Aston Villa ក្នុងក្របខណ្ឌពានរង្វាន់ FA Cupកាលពីយប់មិញ។

ការប្រកួតជុំទី៤ នេះធ្វើឡើងក្នុង ពេលដែលគ្រូបង្វឹក អាហ្សង់ទីនរូបនេះ បន្តស្ថិតនៅក្នុង សំពាធយ៉ាងខ្លាំងដោយសារបរាជ័យនិងទំរង់លេង ដ៏អាក្រក់របស់ក្រុមនាពេលកន្លងមកជាពិសេសក្នុងការប្រកួត ក្នុងលីគកំពូលអង់គ្លេសតែម្តង។

៣គ្រាប់របស់ Chelsea ធ្វើឡើង ដោយកីឡាករ៣នាក់ដូចជា Gallagher នៅនាទីទី១១ដោយកីឡាករ Jackson នៅនាទីទី២១និងកីឡាករ Fernandez នាទីទី ៥៤ដោយឡែក Aston Villa តាមវិញបានមួយគ្រាប់ប៉ុណ្ណោះ នៅនាទីទី៩០បូក១៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top