កីឡា

កីឡាករឆ្នើមវ័យក្មេង ចំណូលថ្មី Endrick ដាក់ក្តីរំពឹងទុកលេខ អាវរបស់ CR7 នៅ Real Madrid

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា កីឡាករវ័យក្មេង ដែលមានទំរង់លេងខ្លាំងធ្លាប់ ត្រូវបានក្លឹប Real Madrid បានប្រកាសហើយកាលពីឆ្នាំ២០២២ថា នឹងត្រូវចូលរួមក្លឹបនៅក្នុងរដូវក្តៅឆ្នាំ២០២៤ខាងមុខនេះ នោះបានដាក់ក្តីសង្ឃឹមយ៉ាងខ្លាំង ក្នុងការតាមប្រជែងយកលេខអាវ៧ របស់ Idol របស់គាត់ CR7 ឲ្យបាននៅទីនេះ។

កីឡាករ Endrick ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹប Palmeiras នឹងត្រូវចូលរួមក្លឹប Real Madrid ក្នងឆ្នាំ២០២៤នេះ តាមផែនការក្នុងវ័យ ទើបតែ១៨ឆ្នាំជាមួយនឹងតម្លៃខ្លួនដល់ ទៅ៦០លានផោន។

ថ្លែងទៅកាន់ក្រុមអ្នក កាសែត កីឡាករ Endrick បាននិយាយថា៖ ខ្ញុំមិនបារម្ភទេអំពីលេខ អាវុធនៅពេលនេះ ប៉ុន្តែច្បាស់ណាស់លេខ ដែលខ្ញុំចូលចិត្តបំផុតនោះ គឺលេខ៧ ពីព្រោះថាវាជាលេខ ដែលទាក់ទាញបំផុត និងធ្លាប់ត្រូវបានពាក់ដោយកំពូលកីឡាករ CR7 ផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top