កីឡា

លោក Graham Potter កំពុងជាប់ឈ្មោះ ជាបេក្ខភាព ដ៏មានសក្តានុពល ជាគ្រូបង្វឹកថ្មីរបស់ AC Milan

AFP

The Sun បានចេញផ្សាយ នូវព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើល មួយដែលលោក Graham Potter កំពុងមានឈ្មោះក្នុងបញ្ជីគ្រូ បង្វឹកដែលអាចមកបំពេញ តួនាទីជាមួយនឹងក្លឹបយក្សអ៊ីតាលី AC Milan ។

ប្រភពដដែលបានសរសេរទៀតថា អតីតគ្រូបង្វឹករបស់ក្លឹប Chelsea និង Brighton រូបនេះនឹងអាចមើលឃើញ លទ្ធផលនៃការជ្រើសរើស នៅចុងរដូវកាលនេះហើយក្នុងនោះក៏មានឈ្មោះលោក Antonio Conte ដែលត្រូវបាន Spurs បណ្តេញចេញកាលពីខែមិនា ឆ្នាំទៅនោះផងដែរ។

គួរឲ្យដឹងដែរថា អស់រយៈពេលជិត១ឆ្នាំ មកហើយដែលលោក Potter មិនទាន់ទទួលការងារណាមួយ នៅឡើយចាប់តាំងតែពីត្រូវបាន Chelsea បណ្តេញចេញហើយ បុរសវ័យ៤៨ឆ្នាំរូបនេះ ក៏បានបង្ហាញបំណងចង់វិល ត្រឡប់រកអាជីពវិញខ្លាំងផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top