កីឡា

Arsenal សម្លឹងឃើញ Nico Williams សម្រាប់ជំនួស Smith Rowe

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានបន្តធ្វើការតាមដានទំរង់លេងរបស់កីឡាករ Nico Williams ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Athletic Club ។

Williams ត្រូវបាន Arsenal មើលឃើញថា នឹងអាចលេងជំនួសតំណែង របស់កីឡាករ Smith Rowe សម្រាប់ឈុត១១នាក់នៅ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta ។

ក្លឹបលីគកំពូលអង់គ្លេស មួយនេះ បានធ្វើការតាមដាន និងពិភាក្សាជាមួយនឹងកីឡាករ អេស្បាញរូបនេះ ជាយូរមកហើយហើយជឿជាក់ថា ការចរចាគ្នាចុងក្រោយ ដើម្បីសម្រេចលទ្ធផលនឹងអាចធ្វើឡើង នៅរដូវក្តៅក្រោយសម្រាប់កីឡាករវ័យទើបតែ២១ឆ្នាំរូបនេះ៕

ប្រែសម្រួល៖ស៊ុនលី
AFP

Most Popular

To Top