យោងតាមការចេញផ្សាយរបស់ The Daily Mail នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករយុវជនឆ្នើម Cody Drameh របស់ក្លឹប Leeds UTD នៅពេលនេះកំពុងក្លាយជាគោលដៅ ដ៏ទាក់ទាញរបស់ក្លឹបធំៗចំនួន២រួចទៅហើយ។
កីឡាករវ័យទើបតែ២០ឆ្នាំរូបនេះ ទើបតែបានបង្ហាញខ្លួនឲ្យ Leeds ឈុតធំបាន២ប្រកួតប៉ុណ្ណោះ ប៉ុន្តែកំពុងបានទាក់ចិត្តក្លឹប Newcastle ផងនិងក្លឹប Borrusia Dortmundផងរួចទៅហើយ។
Cody ទើបតែបានផ្ទេរមកចូលរួមជាមួយនឹង Leeds ពីក្លឹប Fulham ប៉ុណ្ណោះ ប៉ុន្តែជឿជាក់ថាកុងត្រារបស់គាត់ នឹងអាចមានការផ្លាស់ប្តូរម្តងទៀតជាមិនខាន មិនទាន់បានរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយសារតែ Newcastle ចាំបាច់កីឡាករខ្សែការពារស្លាបម្នាក់ ខណៈដែល Dortmund តែងតែចូលចិត្តកីឡាករវ័យក្មេងៗ និងផ្តល់ឱកាសឲ្យពួកគេលេងនៅលីគកំពូលអាល្លឺម៉ង់៕ ប្រែសម្រួល៖ស៊ុនលី