កីឡា

លោក Ten Hag មិនចាប់អារម្មណ៍ កុងត្រាខ្ចីជើងសម្រាប់ Van de Beek ឡើយ

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD លោក Erik ten Hag កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា មិនមានបំណងក្នុងការលក់ ឬឲ្យខ្ចីកីឡាករ Donny Van de Beek ឡើយ ទោះបីជាទំរង់លេងរបស់ កីឡាកររូបនេះកំពុងធ្លាក់ចុះ ខ្លាំងក្តីនៅពេលនេះ។

លោក Ten Hag បាននិយាយបែបនេះថា៖ កុងត្រាខ្ចីមិនមានអ្វីគួរ ឲ្យចាប់អារម្មណ៍ឡើយសម្រាប់ខ្ញុំ និងក្លឹបនៅពេលនេះ។ យើងនឹងពិនិត្យមើលម្តងទៀត ថាតើអ្វីដែលយើងអាចជួយ និងផ្តល់ឲ្យគាត់បានពីព្រោះថា នៅតែមានជម្រើសនៅឡើយ សម្រាប៉គាត់ប៉ុន្តែការប្រកួតប្រជែង មិនមែនជារឿងងាយស្រួលឡើយ។

មកដល់ពេលនេះ Van de Beek មិនសូវជាអាចបង្ហាញខ្លួនលេងឡើយ ចាប់តាំងតែពីពេលផ្លាស់មកពីក្លឹប Ajax ហើយក៏បានឆ្លងកាត់គ្រូបង្វឹក ជាច្រើនរួចមកហើយដែរប៉ុន្តែនៅតែ មិនអាចទាក់ចិត្តគ្រូបង្វឹក
ណាម្នាក់ឡើយចំពោះ សមត្ថភាពរបស់គាត់ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top