កីឡា

លោក ten Hag បញ្ជាក់ថា Man UTD នឹងត្រូវធ្វើរឿងគ្រប់យ៉ាងដើម្បីទិញខ្សែប្រយុទ្ធម្នាក់

រូបភាពពី៖​ XINHUA

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកលោក Erik Ten Hag បានសន្យាហើយថា ក្លឹបបិសាចក្រហម Man UTD នឹងធ្វើកិច្ចការងារគ្រប់យ៉ាងដើម្បី អាចនាំយកខ្សែប្រយុទ្ធជួរមុខថ្មីម្នាក់ទៀត ឲ្យបាននៅរដូវក្តៅនេះ។

ក្លឹបបិសាចក្រហម Man UTD បានតាមដានយ៉ាងមមាញឹក នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅប៉ុន្តែមកដល់ពេលនេះក្លឹបនៅមិនទាន់បានកំណត់បានគោលដៅណាមួយ នៅឡើយទោះបីជាបានទិញបានកីឡាករចំណូលថ្មីជាច្រើនផ្សេងក្តីប៉ុន្តែមិនមែនជាខ្សែប្រយុទ្ធកណ្តាលនោះទេ។

ទោះបីជាយ៉ាងណាក្តីកន្លងមកគេមើលឃើញថា ក្លឹបបិសាចក្រហម​​​ Man UTDបានតាមចែចង់កីឡាករជាច្រើនដូចជា Harry Kane និងកីឡាករ Victor Osimhen នោះសុទ្ធតែគោលដៅអទិភាពរបស់ក្លឹបទាំងអស់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top