កីឡា

Van de Beek ដាក់ផែនការ ចាកចេញពី Man UTD

ទីបំផុតកីឡាករខ្សែបម្រើ ហូឡង់ Van de Beek មិនអាចលាក់អារម្មណ៍ នៅក្នុងចិត្តបានឡើយថា គាត់នឹងត្រុវតែបង្ខំចិត្ត ចាកចេញពីទឹកដី Old Trafford ដើម្បីស្វែងរក ឱកាសបង្ហាញខ្លួនក្នុងការប្រកួត ឲ្យបានច្រើនជាងនេះមកវិញ។

ទាំង The Goal និង Daily Mail បានធ្វើការអះអាងដូចគ្នាថា កីឡាករ de Beek បានរៀបចំផែនការក្នុងការចាក ចេញរួចទៅហើយពី ក្លឹបបិសាចក្រហម Man UTD ខណៈដែលក្រុមនេះ តែងតែប្រើប្រាស់កីឡាករផ្សេង ជំនួសតំណែង របស់គាត់ដូចជា Pogba, Fred, Bruno, Sancho និង Greenwood ជាដើម ។

de Beek បានមើលឃើញថា ឱកាសមានតិចណាស់ សម្រាប់ការបង្ហាញខ្លួនការប្រកួត នៅទីនេះដូចនេះ ជាការសម្រេចចិត្តចុងក្រោយ គឺមានតែជម្រើស នៃការចាកចេញប៉ុណ្ណោះ ដើម្បីអាចមានសិទ្ធ ក្នុងការជាប់ជាជម្រើសជាតិ ដូចធម្មតាពេលព្រឹត្តិការណ៍ បាល់ទាត់ ពិភពលោក នាពេលខាងមុខ នៅក្នុងប្រទេសកាតា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top