កីឡា

de Beek៖ Solskjare និយាយថា​ គាត់ត្រូវការខ្ញុំនៅ Man UTD

កីឡាករសញ្ជាតិហូឡង់ Van de Beek មួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា បានរងសំពាធខ្លាំងមែនទែន ក្នុងការបន្តរស់នៅជាមួយនឹង Old Trafford ដោយសារតែមិនមានឱកាសច្រើន ក្នុងការបង្ហាញខ្លួនឡើយ ទាំងរដូវកាលមុន និងរដូវកាលនេះ។

ជាពិសេសនៅក្រោយមកដល់ របស់កីឡាករ CR7 ប៉ុន្តែទោះបីជាយ៉ាងណាក្តី Van de Beek បានអះអាងថា ពិតជាបានពិភាក្សាជាមួយ នឹងក្លឹបរួចរាល់ហើយ អំពីបញ្ហានេះ ហើយក៏បានចរចាផ្ទាល់ ជាមួយនឹងគ្រូបង្វឹកក្លឹបលោក Ole Solskjare ផងដែរអំពីអនាគតរបស់គាត។

Van de Beek បានបញ្ជាក់ថា ការចរចាគ្នាប្រព្រឹត្តទៅយ៉ាងរលូន និងវិជ្ជមានហើយគ្រូបង្វឹករូបនេះ បានបង្ហាញពីជំហដែលគាត់ និងក្លឹបនៅតែបន្តត្រូវការរូបគាត់ដដែល។

គួរឲ្យដឹងដែរថា de Beek បានបង្ហាញខ្លួនបានតែ៤ដងប៉ុណ្ណោះ កាលពីប្រកួតបើករដូវកាលកន្លងមក ២០២០-២០២១ បន្ទាប់ពីបានផ្ទេរមកចូលរួមក្លឹប ក្នុងតម្លៃ៣៥លានផោនពី Ajax ហើយក៏អវត្តមានរហូត មកដល់បច្ចុប្បន្ន សូម្បីតែបើករដូវកាលថ្មី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top