ក្រុមកីឡាកររបស់គ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Southgate ត្រូវបានគេដឹងថាបានធ្វើដំណើរទៅដល់ប្រទេសកាតាហើយនៅមុនការប្រកួតបាល់ទាត់ពិភពលោកដែលនឹងត្រូវចាប់ផ្តើមធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខឆាប៉ៗនេះ។
ការប្រកួតដំបូងរបស់អង់គ្លេសនឹងត្រូវប្រកួតប៉ះអ៊ីរ៉ង់នឹងត្រូវធ្វើឡើងមិនដល់មួយសប្តាហ៍ឡើយខណៈដែលក្រុមជម្រើសជាតិមួយចំនួនទៀតបានធ្វើដំណើរមករៀងខ្លួនខ្លះនៅឡើយដូចជាជម្រើសជាតិអាមេរិកជាដើម។
ក្រុមរបស់លោក Southgate នឹងធ្វើការហ្វឹកហាត់ភ្លាមៗពីថ្ងៃអង្គារតទៅរហូតដល់ថ្ងៃប្រកួតនាថ្ងៃទី២១ខែវិច្ឆិកា។
គួរឲ្យដឹងដែរថាអង់គ្លេសនឹងស្ថិតនៅពូលជាមួយនឹងប្រទេសផ្សេងទៀតដូចជាវេលនិងសហរដ្ឋអាមេរិកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី