ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់ទាត់ស្ប៉េស្យាល់នារីកម្ពុជាទទួលមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់យ៉ូនីហ្វាយស្ប៉េស្បាល់អូឡាំពិកអាស៊ីអាគ្នេយ៍លើកទី ៩ ឆ្នាំ២០២២ (the g+ SOSEA Unified Football Competition 2022) នៅទីក្រុងបាងកក ប្រទេសថៃ ខណៈក្រុមកីឡាការិនីបាល់ទាត់ស្ប៉េស្យាល់បុរសកម្ពុជាបានត្រឹមចំណាត់ថ្នាក់លេខ ៤។

គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបញ្ជូនក្រុមគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ២១នាក់ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់យ៉ូនីហ្វាយស្ប៉េស្បាល់អូឡាំពិកអាស៊ីអាគ្នេយ៍លើកទី ៩ ឆ្នាំ២០២២ (the g+ SOSEA Unified Football Competition 2022) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នៅទីក្រុងបាងកក ប្រទេសថៃ។


សម្រាប់ការប្រកួតលើកនេះគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីបាល់ទាត់ចំនួន២ក្រុមគឺក្រុមបាល់ទាត់ស្ប៉េស្យាល់កីឡាករចំនួន៨នាក់ គ្រូបង្វឹក គ្រូជំនួយ និងក្រុមបាល់ទាត់ស្ប៉េស្យាល់កីឡាការិនីសរុបចំនួន ៨ នាក់ គ្រូបង្វឹក គ្រូជំនួយ។


ក្រោមការដឹកនាំដោយលោក ឃ្លាំង ចន្ធូ ប្រធានប្រតិភូ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ចំណែកលោក ឡាយ សែម គ្រូបង្វឹក បាល់ទាត់បុរស និងលោក ហួត ពុទ្ធី គ្រូជំនួយ ។ ក្រុមបាល់ទាត់ស្ប៉េស្យាល់កីឡាករចំនួន៨នាក់រួមមាន កីឡាករ សន គង្គា កីឡាករ ភិន ណារិទ្ធ កីឡាករ ឆន វណ្ណរាជ្យ កីឡាករ ឈួន សុវណ្ណរ័ត្ន កីឡាករ កែន ថុនា កីឡាករ សុត ថៃស៊ីន កីឡាករ រៀង សុវណ្ណរ៉ា និងកីឡាករ ឈួន សុខច័ន្ទ ។
រីឯក្រុមបាល់ទាត់ស្ប៉េស្យាល់កីឡាការិនីសរុបចំនួន ៨ នាក់ កញ្ញា គុយ វណ្ណចន្ថាកិច្ច ជាគ្រូបង្វឹក កញ្ញា ឡាង លីឡាន ជាគ្រូជំនួយ កីឡាការិនី ហុក រក្សា កីឡាការិនី ខេមរិទ្ធ លក្ខិណា កីឡាការិនី ហុក ស្រីមុំ កីឡាការិនី រដ្ឋ ដារ៉ា កីឡាការិនី អុល ស្រីនីត កីឡាការិនី គឹម ម៉ារៀ កីឡាការិនី យ៉ែម ពិសី និងកីឡាការិនី អូន ចន្ទ្រា៕
