កីឡា

Eden Hazard សារភាពថា នឹងអាចចាកចេញពីក្លឹប នៅរដូវក្តៅនេះហើយ

កីឡាករប៊ែលហ្ស៊ិក Eden Hazard បានទទួលស្គាល់ហើយថា របួសរបស់គាត់កន្លងមកបានធ្វើឲ្យអាជីពនៅជាមួយនឹងក្លឹប Real Madrid ហាក់ដូចជាអាក្រក់ខ្លាំងបំផុតប៉ុន្តែទោះ បីជាយ៉ាងណាក្តីវានឹងឈានមកដល់
ទីបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយហើយគាត់នៅតែចង់បង្ហាញថា នៅតែមានសមត្ថភាពប្រកួតនៅឡើយទេ។

រដូវកាលនេះ Hazard បង្ហាញខ្លួនបានតែ៣ដងប៉ុណ្ណោះក្នុងការប្រកួតក្នុងលីគកំពូលនិងសរុបបានតែ៥១ដងប៉ុណ្ណោះចាប់តាំងតែពីបានចូលរួមជាមួយនឹង Real Madrid ។ទោះបីជាមិនបានរារាំងក្នុងការប្រកួតក្រោមការដឹកនាំ របស់លោក Carlo Ancelotti និងមិនមានបញ្ហាសុខភាពខ្លាំងក្តីប៉ុន្តែកីឡាករ ផ្ទាល់ជឿជាក់ថាវាគឺជាពេលវេលាដ៏សមរម្យដើម្បីចាកចេញ។

Hazard ពោលបែបនេះថា៖ការចាកចេញនៅខែមករានេះមិន អាចទៅរួចទេពីព្រោះថាខ្ញុំនិង គ្រួសារស្រឡាញទីក្រុងនេះណាស់ហើយចង់រស់នៅបន្តិចទៀត ប៉ុន្តែនៅរដូវក្តៅខាងមុខច្បាស់ណាស់ ខ្ញុំនឹងសម្រេចចិត្តនិងបន្តលេងជាច្រើនឆ្នាំទឪត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top