កីឡា

របួសពេលហ្វឹកហាត់ធ្វើឲ្យ Nkunku​ នឹងមិនអាចចូលរួមការប្រកួតនៅកាតាឡើយ

ជាផ្លូវការហើយដែលកីឡាករ Christopher Nkunku នឹងត្រូវអវត្តមានពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកទាំងស្រុងតែម្តងក្រោយទទួលរងរបួសនៅក្នុងការហ្វឹកហាត់ ជាមួយនឹងក្រុមជម្រើសជាតិបារាំង កាលពីថ្ងៃម្សិលមិញនេះ។

របួសជើងក្នុងពេលដែលព្យាយាមប្រជែង យកបាល់ជាមួយនឹងកីឡាករ Camavinga បានធ្វើឲ្យ Nkunku ត្រូវដើរចេញពីទីលានទាំងឈឺចាប់ហើយក្រោយមក ត្រូវបានក្រុមគ្រូពេទ្យធ្វើការពិនិត្យនិងបានរាយការណ៍ជូនក្រុមជម្រើសជាតិថាកីឡាករ នឹងមិនអាចចូលរួមប្រកួតជួយជម្រើសជាតិឡើយក្នុងព្រឹត្តិការណ៍នេះ។

សេចក្តីថ្លែងការណ៍របស់ក្រុមបារាំងបានសរសេរថា៖ របួសនៅកន្លែងហ្វឹកហាត់បានធ្វើឲ្យ Nkunku មិនអាចចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ ឡើយ។ក្រុមទាំង មូលសូមចូលរួមសោកស្តាយ យ៉ាងខ្លាំងជាមួយនឹងកីឡាករហើយសង្ឃឹមថាគាត់នឹងអាច ជាសះស្បើយវិញបានឆាប់រហ័សបំផុត៕

ប្រែសម្រួល៖ស៊ុនលី
https://www.goal.com/en/news/christopher-nkunku-ruled-out-of-world-cup-for-france-after-suffering-injury-in-training/bltf862aa14016bb55a

Most Popular

To Top