កីឡា

ទម្រង់​លេង​ធ្លាក់ Hazard ចង់​ចេញ​ពី Real Madrid ត្រឡប់​មក Chelsea វិញ

បន្ទាប់​ពី​ចំណាយ​ពេល​ដ៏​ពិបាក​ជាមួយ Real Madrid ពេល​​នេះ Eden Hazard ចង់​ចាកចេញ​ពី​ទឹក​ដី​អេស្ប៉ាញ​ក្នុង​រដូវ​ក្ដៅ​នេះ ត្រឡប់​ទៅ​កាន់ Premier League វិញ។

នុង​រយៈពេល​២​រដូវ​កាល​ជាមួយ Madrid ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប៊ែកហ្សុិក​​ហាក់​ធ្លាក់​ទម្រង់​លេង​ខ្លាំង ដោយ​សារ​តែ​របួស​​ញាំញី ធ្វើ​ឲ្យ​គេ​មិន​សូវ​​បាន​លេង​ក្រោម​ការ​ដឹក​នាំ​របស់ Zidane។ តាម​ប្រភព​ឲ្យ​ដឹង​ថា Hazard ដឹង​ខ្លួន​ឯង​មិន​ទាន់​​លេង​ឈាន​​កម្រិត​មួយ​ដែល​ចង់​បាន​នៅ Madrid។

​ពេល​នេះ​គេ​កំពុង​រក​ច្រក​ចាកចេញ ហើយ​ Chelsea ជា​គោលដៅ​ដែល​គេ​ចង់​ទៅ។ លទ្ធភាព​នៃ​ការ​មក​ដល់​របស់ Kylian Mbappe កាន់​តែ​ធ្វើ​ឲ្យ​អារម្មណ៍​របស់ Hazard តានតឹង ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​គេ​មិន​សូវ​បាន​លេង​នៅ Madrid។

Hazard វ័យ​៣០​ឆ្នាំ​​ត្រូវ​បាន​ Real Madrid ទិញ​ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ​កាល​ពី​ឆ្នាំ​២០១៩ ពី​ក្លឹប Chelsea។ គេ​ទើប​តែ​លេង​បាន​៤៣​ប្រកួត និង​រក​បាន​៥​គ្រាប់​គត់​ចាប់​តាំង​ពី​ផ្ទេរ​មក៕

ប្រភព៖sabay

Most Popular

To Top