កីឡា

ប្រកួតមិត្តភាព​ មុនបាល់ទាត់ពិភពលោក អាហ្សង់ទីន កំពុងមានសន្ទុះខ្លាំងជាងគេ

គ្រូបង្វឹកជម្រើសជាតិជាច្រើន បានធ្វើដំណើរមកដល់ ប្រទេសកាតាហើយ ជាមួយនឹងកូនក្រុម ទាំង២៦នាក់របស់ពួកគេ ដើម្បីត្រៀមការប្រកួតដ៏អស្ចារ្យ​ ដែលធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ ដោយក្នុងនោះការប្រកួតមិត្តភាព ក៏បានដំណើរការជាច្រើនផងដែរ។

ការប្រកួតជាច្រើនដែលត្រូវបានធ្វើឡើង កាលពីយប់មិញគេសង្កេតឃើញនោះ មានទាំងជម្រើសជាតិអាល្លឺម៉ង់ ជម្រើសជាតិអាហ្សង់ទីន ស៊ុយអែត ឈីលី និងប៉ូឡូញផងដែរ។

អាល្លឺម៉ង់យកឈ្នះ១ទល់នឹង០ ជាមួយនឹងប្រទេសអូម៉ង់ ជម្រើសជាតិមិកស៊ិកូ បរាជ័យលទ្ធផល១ទល់នឹង២ ជាមួយនឹងស៊ុយអែត ខណៈដែលប៉ូឡូញ យកឈ្នះឈីលី មួយទល់នឹងចំណែកឯក្រុមអាហ្សង់ទីន កំពុងមានសន្ទុះខ្លាំងជាងគេ ដោយអាចយកឈ្នះក្រុមសហភាពអារ៉ាប់រួម ក្នុងលទ្ធផល៥ទល់នឹង០៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top