កីឡា

ក្តីសុបិន្តរបស់ CR7 នៅកាតា គឺចង់ឃើញប៉ទុយហ្គាល់ ប៉ះប្រេស៊ីល វគ្គផ្តាច់ព្រ័ត្រ

កីឡាករខ្សែប្រយុទ្ធកំពុងមានបញ្ហារកាំរកូសខ្លាំង ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ​កំពុងតែមានក្តីរីករាយយ៉ាងខ្លាំង ជាមួយនឹងក្រុមជម្រើសជាតិប៉ទុយហ្គាល់ ជាពិសេសក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ដែលឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត អំពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះ កីឡាករ CR7 និយាយបែបជាកំប្លែងផង និងមែនទែនផងថា អ្វីដែលលោកសង្ឃឹមថា នឹងអាចកើតឡើង ចំពោះការប្រកួតចុងក្រោយនោះ CR7 ចង់ឲ្យប៉ទុយហ្គាល់ ត្រូវប្រកួតប៉ះនឹងប្រេស៊ីល ដណ្តើមពានរង្វាន់ដ៏ធំមួយនេះ។

CR7 និយាយទៀតថា៖ពានរង្វាន់ពិភពលោក គឺជាពានដែលមានការប្រកួតប្រជែងខ្លាំងណាស់ លើពិភពលោក។ខ្ញុំសុបិន្តចង់បានវាគឺជារឿងដ៏លំបាកខ្លាំងណាស់ ប៉ុន្តែការសុបិន្តគឺមិនមានគិតថ្លៃឡើយ ដូចនេះខ្ញុំតែងតែរំពឹងវារហូតមក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top