The Sun បានដកស្រង់សំដី និងការព្យាករណ៍របស់កំពូលកីឡាករ ខ្សែប្រយុទ្ធរបស់ក្លឹបមេឃខៀវ Man City កីឡាករ Erling Haaland ចំពោះលទ្ធផល ដែលគាត់នឹងរំពឹងទុក នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា។
Haaland បានលើកឡើងថាអង់គ្លេស គឺជាក្រុមដែលនឹងអាចលើកពានរង្វាន់នេះបាន ទាំងដែលការខកខានរបស់អង់គ្លេស មានរយៈពេលជាច្រើនទសវត្សមកហើយ គិតចាប់តាំងតែពីពេលដែលខ្លួន បានលើកពាន World Cup បានដំបូងនិងតែម្តងគត់ កាលពីឆ្នាំ១៩៦៦។
Haaland ដែលទើបតែបានទទួលបទពិសោធ ជាមួយនឹងលីគបាល់ទាត់អង់គ្លេស រដូវកាលថ្មីនោះ នឹងមិនអាចបង្ហាញខ្លួននៅកាតាឡើយ ដោយសារតែក្រុមជម្រើសជាតិន័រវេស មិនអាចធ្វើបានសម្រេច ក្នុងការប្រកួតជម្រុះកន្លងមក ហើយទោះបីជា Haaland កំពុងមានទំរង់លេងខ្លាំងយ៉ាងណាក្តី ដោយគិតត្រឹមពេលនេះ គាត់អាចរកបាន១៨គ្រាប់មកហើយ ក្នុងការបង្ហាញខ្លួន១៣ប្រកួតដំបូង នៅ Premier League៕ ប្រែសម្រួល៖ស៊ុនលី