កីឡា

Sadio Mane នឹងអវត្តមាន ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ

សហព័ន្ធបាល់ទាត់សេនេហ្គាល់ នៅថ្ងៃនេះ បានចេញមកប្រកាសអះអាង ច្បាស់លាស់ហើយថា អតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបហង្សក្រហម Liverpool កីឡាករ Sadio Mane នឹងមិនអាចបង្ហាញវត្តមាន ប្រកួតជូនក្រុមជម្រើសជាតិបានឡើយ ដោយសារតែរបួសចុងក្រោយ ពេលបង្ហាញខ្លួនលេងឲ្យ Bayern Munich។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយសហព័ន្ធបានសរសេរថា៖ សហព័ន្ធមានការសោកស្តាយ និងក៏ដូចជាជូនពរឲ្យកីឡាកររូបនេះ ទទួលបានការជាសះស្បើយ ក្នុងពេលឆាប៉ៗនេះមកវិញ ក្រោយការសម្រេចចិត្ត របស់ក្រុមគ្រូពេទ្យ និងកីឡាករផ្ទាល់ផង ទៅលើរបួស។

ការវះកាត់ត្រូវបានធ្វើឡើងជោគជ័យរួចរាល់ហើយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយទោះបីជាគាត់មានឈ្មោះ នៅក្នុងបញ្ជីជាតិដែលត្រូវបានធ្វើដំណើរ ទៅកាតាក្តីប៉ុន្តែការសម្រេចចុងក្រោយ គឺ Mane មិនអាចត្រឡប់វិញទាន់ការប្រកួត របស់សេនេហ្គាល់ឡើយ។

គួរឲ្យដឹងដែរថាសេនេហ្គាល់ ស្ថិតនៅក្រុមជាមួយនឹងជម្រើសជាតិ ម្ចាស់ផ្ទះកាតាផងហូឡង់ផង និងប្រទេសអេក្វាដ័រ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top