កីឡា

Arsenal ដាក់ការងារអទិភាព បន្តកុងត្រារបស់ Martinelli

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal នៅតែកំពុងបន្តកិច្ចខិតខំបំពេញការងារ ក្នុងការបន្តកុងត្រាថ្មី ជូនកីឡាករវ័យក្មេងឆ្នើម Gabriel Martinelli​នៅឡើយ។

កុងត្រារបស់កីឡាករប្រេស៊ីលរូបនេះ មានសុពលភាពត្រឹមឆ្នាំ២០២៤ ប៉ុណ្ណោះជាមួយនឹងជម្រើស ក្នុងការបន្តបន្ថែមមួយឆ្នាំទៀត ប៉ុន្តែជឿជាក់ថាកាំភ្លើងធំ Arsenal កំពុងចរចាដើម្បីអាចធ្វើការបន្តកុងត្រាថ្មី ជាច្រើនឆ្នាំទៀត ឲ្យកីឡាករវ័យទើបតែ២១ឆ្នាំរូបនេះ ជាពិសេសជាមួយនឹងលក្ខខណ្ឌ តម្លើងប្រាក់កម្រៃផងដែរ។

គួរឲ្យដឹងដែរថាពេលនេះកាំភ្លើងធំ Arsenal កំពុងបន្តស្ថិតនៅកំពូលតារាងលីគអង់គ្លេស មាន៣៧ពិន្ទុនាំមុខក្រុមលេខរៀងទី២ មេឃខៀវ Man City ដែលមាន៣២ពិន្ទុ ខណៈដែលក្រុម Newcastle កំពុងមាន៣០ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top