កាតា ៖ អ្នកចាត់ការសញ្ជាតិកាតា Felix Sanchez បាននិយាយថា វានឹងក្លាយជាពេលវេលាប្រវត្តិសាស្ត្រ សម្រាប់ម្ចាស់ផ្ទះ ក្នុងការការប្រកួតដំបូង របស់ពួកគេ នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” នៅថ្ងៃអាទិត្យ យោងតាមការចេញ ផ្សាយពីគេហទំព័រBBC ។
កីឡាករសញ្ជាតិអេស្ប៉ាញ Sanchez អាយុ ៤៦ ឆ្នាំនឹងទទួលបន្ទុក នៅពេល ដែលកាតាបើកការប្រកួត ជាមួយអេក្វាឌ័រ ។ កាតាស្ថិតចំណាត់ថ្នាក់ទី៥០ លើពិភពលោកក្នុងពូល A ជាមួយអេក្វាឌ័រ សេណេហ្គាល់ និងហូឡង់ ។ លោក Sanchez បាននិយាយថា វាជាថ្ងៃដ៏សំខាន់ សម្រាប់ពួកយើង ហើយជាពេល វេលាប្រវត្តិសាស្ត្រ ជាពេលនៃសុភមង្គល សម្រាប់យើង ។ វាជាថ្ងៃដ៏អស្ចារ្យ មិនដូចអ្វីផ្សេងទៀតទេ យើងបានខិតខំប្រឹងប្រែង យ៉ាងខ្លាំងនៅប្រទេសនេះ ។ យើងទាំងអស់គ្នាបានលះបង់ សម្រាប់ការ ប្រកួត បាល់ទាត់ពិភពលោកនេះ ហើយបានបណ្តាក់ទុន យ៉ាងច្រើន ។
ខ្ញុំសង្ឃឹមថាវាជាពិធីជប់លៀង ដ៏អស្ចារ្យមួយ ដែលយើងអាចរីករាយនឹង កីឡាបាល់ទាត់ ហើយខ្ញុំសង្ឃឹមថា អ្នកគ្រប់គ្នាមកពីគ្រប់ប្រទេសក្នុងពិភពលោក រួមគ្នាអាចរីករាយ នឹងបទពិសោធន៍នេះ ។ ខ្ញុំរីករាយដែលបានក្លាយជា អ្នកចាប់ផ្តើមការប្រកួតនេះ ។
លោក Sanchez បានបន្តថា ការលេងនៅផ្ទះ នៅចំពោះមុខអ្នកគាំទ្រ នឹងធ្វើឲ្យឱកាសកាន់តែពិសេស ហើយក្រុមរបស់លោកសង្ឃឹមថា នឹងអាចប្រកួតប្រជែង ជាមួយក្រុម ដែលមានចំណាត់ថ្នាក់ខ្ពស់ជាង នៅក្នុងក្រុម របស់ពួកគេ ។ លោកបានបន្ថែមថា យើងមានការលើកទឹកចិត្ត យ៉ាងខ្លាំងក្នុងការចូលរួម ។ យើងបានរង់ចាំជាយូរ មកហើយ សម្រាប់ពេលនេះមកដល់ ៕