កីឡា

កូរ៉េខាងត្បូង ប៉ះអ៊ុយរ៉ាហ្គាយយប់នេះ ពូល H សង្ឃឹមឈ្នះត្រឹមតែ១៨ភាគរយ

ការប្រកួតដែលនឹងត្រូវធ្វើឡើង នៅកីឡាដ្ឋាន Education City Stadium នៅយប់នេះវេលាម៉ោងប្រមាណជា៨យប់ ជម្រើសជាតិកូរ៉េខាងត្បូង និងត្រូវប្រកួតដំបូង ប៉ះនឹងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ដែលជាក្រុមខ្លាំង មកពីអាមេរិកខាងត្បួង។

ភាគរយរបស់អ៊ុយរ៉ាហ្គាយមានច្រើន បើតាមការព្យាករណ៍ដោយ FIFA ឬប្រមាណជា៥៦ភាគរយ ខណៈដែលកូរ៉េខាងត្បូង មានសង្ឃឹមឈ្នះត្រឹមតែ១៨ភាគរយ ហើយលទ្ធភាពនៃការស្មើគ្នា មានប្រមាណជា២៦ភាគរយ។

ជម្រើសជាតិទាំងពីរ មិនសូវមានប្រវត្តិជួបគ្នាឡើយ គិតចាប់តាំងតែពីឆ្នាំ១៩៩០ ពោលគឺបានតែ២ដងប៉ុណ្ណោះ ប៉ុន្តែអ៊ុយរ៉ាហ្គាយ គឺជាអ្នកយកជ័យជំនះទាំងពីរ លើកដោយម្តងកាលពីឆ្នាំ១៩៩០ ក្នុងវគ្គប្រកួតក្នុងពូលដែរ ក្នុងលទ្ធផល១ទល់នឹង០ និងម្តងទៀត នៅវគ្គ១៦ក្រុមចុងក្រោយ កាលពីឆ្នាំ២០១០ ក្នុងលទ្ធផល២ទល់នឹង១។

ការប្រកួតនៅពូល H យប់នេះផ្សេងទៀតផងដែរ ក៏នឹងមានការប្រកួតរវាងក្រុមប៉ទុយហ្គាល់ ជាមួយនឹងក្រុមហ្គាណា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top