ស្រុកល្វាឯម ៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញ ជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបទ បញ្ជីផ្ទៃក្នុងការប្រកួត និងចាប់ឆ្នោតតាមពូល នៃការប្រកួតពាន រង្វាន់យុវជនអាយុ ២២ ឆ្នាំ ដើម្បីអបអរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២២ គណៈកម្មាការរៀបចំ ការប្រកួត ប្រធានក្រុម និងតំណាងក្រុមទំាង១៥ មកពីក្នុងស្រុកល្វាឯម ។

ការប្រកួតពានរង្វាន់យុវជនអាយុ ២២ ឆ្នាំ ដើម្បីអបអរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២២ ដែលជាគំនិតផ្តួចផ្តើម របស់លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម ផ្ទាល់ក្នុងការអភិឌ្ឍន វិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេង កីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់កិត្តិយស គ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។

លោក កន សុខកាយ បានមានប្រសាសន៍ថា ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព យុវជនស្រុកល្វាឯម ២០២២ មានក្រុមចូលរួមចំនួន ១៥ ក្រុមបែង ចែកចេញជា៤ពូល ដែលប្រព្រឹត្តិនៅទីលាន បាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងតែម្តង ។ ចំពោះក្រុមទំាង១៥ មកពីឃុំ ទំាង១៥មក នៅស្រុកល្វាឯម សម្រាប់ពូល A រួមមានក្រុមបាល់ទាត់ភូមិទឹកឃ្លាំង ក្រុមបាល់ទាត់យុវជន ឃុំបឹងគ្រំ និងក្រុមបាល់ទាត់ យុជនឃុំបារ៉ុង ពូល និង“B” ក្រុមបាល់ទាត់យុវជន ឃុំសារិកាកែវ ក្រុមបាល់ទាត់យុវជនឃុំថ្មគរ ក្រុមបាល់ទាត់យុវជនឃុំព្រែករៃ និងក្រុមបាល់ទាត់ ឃុំពាមឧកញ៉ាអុង
លោកបានបន្តថា ពូល “C”ក្រុមបាល់ទាត់ យុវជនអធិរាជជ្រោយពិសី (ឃុំទឹកឃ្លាំង) ក្រុមបាល់ទាត់ យុវជនក្មេងវត្តល្វាសរ ក្រុមបាល់ទាត់យុវជនឃុំកោះរះ និងក្រុមបាល់ទាត់យុវជនឃុំភូមិធំ ពូល “D” ក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ ក្រុមបាល់ទាត់ យុវជនឃុំព្រែកឬស្សី ក្រុមបាល់ទាត់យុវជន ឃុំសំបួរ និងក្រុមបាល់ទាត់យុវជនឃុំកោះកែវ ។ សម្រាប់ថ្ងៃបើកការប្រកួតជាផ្លូវការ ក្រុមបាល់ទាត់ភូមិទឹកឃ្លាំង ប៉ះក្រុមបាល់ទាត់ យុជនឃុំបារ៉ុងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីលានបាល់ទាត់វិទ្យាល័យទឹកឃ្លាំង ៕


