ម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ពិភពលោកប្រទេសកាតា នឹងត្រូវបង្ហាញខ្លួននៅក្នុងជំនួបទី២របស់ខ្លួនក្នុងពូល A ជាមួយនឹង ជម្រើសជាតិសេនេហ្គាល់ដែលជាក្រុមអត់ទាន់មានពិន្ទុដូចគ្នា។
កាតាត្រូវបានគេព្យាករណ៍ថាមានសង្ឃឹមឈ្នះត្រឹមតែ១៧ភាគរយប៉ុណ្ណោះក្នុងការប្រកួតនេះខណៈដែលសេនេហ្គាល់មានទៅដល់៥៨ភាគរយ ហើយលទ្ធភាពស្មើមាន២៥ភាគរយ។
គួរឲ្យដឹងដែរថាកាតាប្រកួតដំបូងចាញ់អេក្វាឌ័រក្នុងលទ្ធផល២ទល់នឹង០ខណៈដែលសេនេហ្គាល់ចាញ់ហូឡង់ក្នុងលទ្ធផល២ទល់នឹង០ដូចគ្នាកាលពីប្រកួតដំបូង៕
ប្រែសម្រួល៖ស៊ុនលី
