កីឡា

ប៉ទុយហ្គាល់យកឈ្នះហ្គាណាទាំងប្រផិតប្រផោយក្នុងនោះមាន១គ្រាប់របស់ CR7 ដែរ

ប្រកួតយប់មិញប៉ទុយហ្គាល់គ្រប់គ្រងបាល់បានទៅដល់៦២ភាគរយនៃការប្រកួតខណៈដែលគូប្រជែងជម្រើសជាតិហ្គាណាអាចធ្វើបានត្រឹមតែ៣៨ភាគរយហើយស៊ុតចេញពី៩ដងនិងចំគោលដៅ៣ដងប៉ុណ្ណោះខណៈដែលប៉ទុយហ្គាល់ស៊ុតបាន១១ដងចំគោលដៅ៥ដង។

គ្រាប់បាល់នៅតង់ទី១មិនមានកើតឡើងឡើយរហូតដល់តង់ទី២ទើបកីឡាករ CR7 ទទួលបានបាល់ពិន័យ១១ម៉ែត្រជាគ្រាប់បាល់ដំបូងនៅនាទីទី៦៥។ហ្គាណាបានតាមពីក្រោយមកវិញនៅនាទីទី៧៣ដោយកីឡាករ Aywe ប៉ុន្តែមិនបានប៉ុន្មានផង Felix ស៊ុតបាន១គ្រាប់វិញឲ្យប៉ទុយហ្គាល់នាំមុខសាជាថ្មី។

នៅនាទីទី៨០កីឡាករ Leao បន្ថែមបាន១គ្រាប់ទៀតឲ្យប៉ទុយហ្គាល់នាំមុខមុខដល់ទៅ៣ទល់នឹង១តែដល់នាទីទី៨៩កីឡាករ Bukan ស៊ុតតាមបាន១គ្រាប់វិញឲ្យហ្គាណាធ្វើឲ្យបញ្ចប់លទ្ធផលប៉ទុយហ្គាល់បាន៣គ្រាប់ហើយហ្គាណាមាន២គ្រាប់។

ប៉ទុយហ្គាល់រកបាន៣ពិន្ទុឈរនៅកំពូលតារាងមាន៣ពិន្ទុ ខណៈដែលក្រុមអ៊ុយរ៉ាហ្គាយ និងកូរ៉េខាងត្បូងនៅលេខរៀងទី២និងលេខរៀងទី៣ មាន១ពិន្ទុ ដូចគ្នាក្រោយបានត្រឹម ប្រកួតស្មើគ្នាយប់មិញនេះដែរហើយហ្គាណានៅបាតតារាង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top