ភ្នំពេញ ៖ អ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង គ្រងតំណែងជើងឯក ព្រឹត្តិការណ៍បើកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រភេទទម្ងន់ ៦០គីឡូកាម ពីអ្នកប្រដាល់ជើងខ្លាំង ឃីម បូរ៉ា បន្ទាប់យកឈ្នះពិន្ទុ នៅវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសង្វៀន TV5 ខេត្តសៀមរាប ។

ក្នុងឱកាសប្រគល់រង្វាន់ និងខ្សែក្រវាត់ដល់ម្ចាស់ជើងឯក នៃការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រភេទម្ងន់ ៦០គីឡូក្រាម វគ្គផ្ដាច់ព្រ័ត្រក្រោមអធិបតីភាព ដល់ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។

សម្រាប់លទ្ធផលវិញ អ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង គ្រងតំណែងជើងឯក អ្នកប្រដាល់ ឃីម បូរ៉ា ទទួលតំណែងជើងឯក១ងអ្នកប្រដាល់ វ៉ាន់ វឿន ទទួលបានចំណាត់ថ្នាក់លេខ ៣ និងអ្នកប្រដាល់ សូត្រ វាសនា ទទួល បាន ចំណាត់ ថ្នាក់ លេខ ៤ ។

ព្រឹត្តិការណ៍ ប្រកួតកីឡា ប្រដាល់គុនខ្មែរដណ្តើមខ្សែ ក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះ ពិតជាបានចូលរួម ចំណែកជាមួយនឹងការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាចូលរួមចំណែកផ្សព្វផ្សាយ នូវសមិទ្ធិផលរីកចម្រើន លើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើកស្ទួយ វិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ៕



