កីឡា

សហព័ន្ធកីឡា វាយកូនឃ្លីលើតុ ប្រជុំបច្ចេកទេស នៃប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ចាប់ផ្តើម

ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុ នាថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២២ បើកកិច្ចប្រជុំគណៈកម្មការ បច្ចេកទេស និងចាប់ឆ្នោត ចែកពូលសម្រាប់ព្រឹត្តការណ៍ ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡាបានសហការ ជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានចាប់ផ្តើមការប្រកួតជាផ្លូវការ នៅសាលដំបូកទូកថ្មី នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡា វាយកូនឃ្លីលើតុ បានមានប្រសាសន៍ថា ការប្រកួតការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលដំបូកទូកថ្មី នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ការប្រកួត៥វិញ្ញាសារួមមានវិញ្ញាសា ឯកត្តជនបុរសក១ វិញ្ញាសាឯកត្តជនបុរសក២ វិញ្ញាសាវាយគូបុរសក១ វិញ្ញាសាវាយគូបុរសក២ និងវិញ្ញាសាប្រកួតជាក្រុមបុរសក១ ។

លោកបានបន្តថា ការប្រកួតខាងលើកនេះ មានចំនួន៧រាជធានីខេត្ត ក្រសួង ហើយក៏មានការកីឡា វាយកូនឃ្លីលើតុជនពិការដែរ ដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕

Most Popular

To Top