កីឡា

ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ៤គ្រឿង ការប្រកួតកីឡាតេក្វាន់ដូ WT ក្នុងប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ៤គ្រឿង ខណៈក្រសួងការពារជាតិ ដណ្តើមមេដាយមាស ២គ្រឿង នៃកីឡាតេក្វាន់ដូ WTក្នុងព្រឹត្តការណ៍ការ ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ដែលរៀបចំ ដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការ ជាមួយខេមរ សហព័ន្ធតេក្វាន់ដូ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ផ្តើមការប្រកួត ជាផ្លូវការនៅអាគារប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្នុងឱកាសពិធីប្រគល់ និងជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WT ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ជ្រិន សុធា អគ្គលេខាធិការ នៃខេមរ សហព័ន្ធតេក្វាន់ដូ តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធ តេក្វាន់ដូ ព្រមទំាងអ្នកតំណាងក្រសួង រាជធានីខេត្តទាំង១៤ ។

លោក គង់ សក្ខិដា អគ្គលេខាធិការរងនៃខេមរសហព័ន្ធតេក្វាន់ដូបាននិយាយថា សម្រាប់កីឡាតេក្វាន់ដូ WT ប្រព្រឹត្តទៅចាប់ថ្ងៃទី២៣-២៧ ខែវិច្ឆិកា ឆ្នាំ២០២២នៅអាគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រសួង រាជធានីខេត្តទាំង១៤ចូលរួមរួមមាន ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត ខេត្តព្រៃវែ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យខេត្តរតនគិរី ខេត្តមណ្ឌលគិរី ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ លើក២១វិញ្ញាសា ។

ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ៤គ្រឿង និងសំរិទ្ធ ១ គ្រឿង ខណៈក្រសួងការពារជាតិដណ្តើមមេដាយមាស ២គ្រឿង និងប្រាក់ ២គ្រឿង ខេត្តព្រៃវែងដណ្តើមមេដាយមាស ១ គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តបាត់ដំបងដណ្តើមប្រាក់ ២ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តបាត់ដំបងដណ្តើមប្រាក់ ២ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តសៀមរាបដណ្តើមប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តកំពតដណ្តើមប្រាក់ ១ គ្រឿង ភ្នំពេញដណ្តើមសំរិទ្ធ ២ គ្រឿង និងខេត្តកំពង់ចាមដណ្តើមសំរិទ្ធ ១ គ្រឿង៕

Most Popular

To Top