កីឡា

លោក ផាត់ បញ្ញាសុជាតក៍ ៖ អនុវត្តមានសារសំខាន់ សម្រាប់មន្ត្រីបច្ចេកទេស កីឡាលើកទម្ងន់ ក្រោយពីបញ្ចប់ការសិក្សា

ភ្នំពេញ ៖ លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានតំណាងឲ្យ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក YONG JOO LIAW (Tom Liaw) សមាជិកប្រតិបត្តិសហព័ន្ធ កីឡាលើកទម្ងន់អន្តរជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាលើកទម្ងន់ អាស៊ីអាគ្នេយ៍ ព្រមទំាងសមាជិក ប្រតិបត្តិសហព័ន្ធ បានអញ្ជើញ ចូលរួមពិធីបិទសិក្ខា សាលាស្តីពីការបណ្ដុះបណ្ដាល មន្ត្រីបច្ចេកទេសអន្តរជាតិ លើកទី១ រាជធានីភ្នំពេញនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅហាងម្លប់ស្វាយ៩៩ ។

លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់ កម្ពុជាបាននិយាយ វគ្គការបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសអន្តរជាតិលើកទី១ មានរយៈពេល៤ថ្ងៃដោយមានសិក្ខាកាម សរុបចំនួន ២៥ នាក់ ស្រី៥ នាក់ គ្រូឧទ្ទេសវគ្គ នេះរួមមាន YONG JOO LIAW (Tom Liaw) សមាជិកប្រតិបត្តិសហព័ន្ធ កីឡាលើកទម្ងន់អន្តរជាតិ និង ជាអនុប្រធានទី១ សហព័ន្ធកីឡាលើកទម្ងន់អាស៊ីអាគ្នេយ៍ ។ វគ្គនេះសំខាន់ណាស់ សម្រាប់ការរៀបចំការប្រកួតកីឡា លើកទម្ងន់ក្នុងព្រឹត្តិការណ៍ ការប្រកួតជាតិលើកទី៣ នាពេលខាងមុខនេះ ។

លោក ផាត់ បញ្ញាសុជាតក៍ បានមានប្រសាសន៍ថា សិក្ខាកាម ដែលបានសិក្សា វគ្គបណ្ដុះបណ្ដាលកីឡា លើកទម្ងន់ត្រូវ យកចំណេះដឹង ទៅផ្សព្វផ្សាយ វិស័យកីឡាលើកទម្ងន់ដល់មនុស្សរាប់ម៉ឺន នាក់បានដឹង បានស្គាល់ប្រភេទកីឡាមួយនេះ ។ ក្រោយពីបញ្ចប់ការសិក្សាហើយ យើងនឹងអនុវត្តការងារទំាងនេះ ក្នុងព្រឹត្តិការណ៍ការប្រកួតជាតិលើកទី៣ នៅពហុកីឡដ្ឋានមរកតតេជោ នៅថ្ងៃទី២៧ ខែវិច្ឆិកា ២០២២តទៅ ។

លោកបានបន្តថា សិក្សានេះនឹង ធ្វើឲ្យបានច្បាស់លាស់ឈានឆ្ពោះ ទៅជាមន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអន្តរជាតិមានលក្ខណ សម្បត្តិគ្រប់គ្រាន់ សម្រាប់ដឹកនាំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។ តាមការអនុញ្ញាតរបស់ រាជរដ្ឋាភិបាលកម្ពុជា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ចូលរួមរៀបចំការ ប្រកួតកីឡាលើកទម្ងន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះជាការអនុវត្តជាក់ស្ដែង សម្រាប់មន្ត្រី បច្ចេកទេស របស់យើងទាំងអស់គ្នា៕

Most Popular

To Top