អតីតសមាជិក T-ara គឺ Soyeon បានហោះចេញពីប្រទេសកូរ៉េ ទៅកាន់ប្រទេសកាតា ដើម្បីទៅគាំទ្រស្វាមី Cho Yu Min ដែលជាកីឡាករបាល់ទាត់ ជម្រើសជាតិកូរ៉េ។

កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា Soyeon បានបង្ហោះរូបភាព ៣ សន្លឹក បង្ហាញពីការជួបជុំជាមួយនឹងស្វាមី ដែលកំពុងស្ថិតក្នុងប្រទេសហ្កាតា។ ប្ដីប្រពន្ធមួយគូនេះ បានរៀបការនឹងគ្នា កាលពីពាក់កណ្ដាលខែវិច្ឆិកា ក្រោយ Cho Yu Min បញ្ចប់រដូវកាល K-League។

ទោះជាយ៉ាងណា Yu Min ត្រូវបានជ្រើស ឲ្យលេងឲ្យក្រុមជម្រើសជាតិ កូរ៉េខាងត្បូងសម្រាប់ FIFA World Cup ឆ្នាំ ២០២២ ដូច្នេះគូស្នេហ៍ទាំង ២ ក៏សម្រេចចិត្តពន្យារពេលរៀបការវិញតែម្ដង ។
ដ្បិតកម្មវិធី មិនទាន់ត្រូវបានរៀបចំមែន ប៉ុន្តែអ្នកទាំង ២ បានចុះអេតាស៊ីវិល ក្លាយជាប្ដីប្រពន្ធស្របច្បាប់នឹងគ្នាហើយ កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

ងាកទៅដំណើរហោះទៅជួប Yu Min វិញ មិនមែនមានតែ Soyeon ទេ ព្រោះអ្នកម្ដាយរបស់ពួកគេ ទាំងសងខាងក៏បានទៅគាំទ្រជាមួយដែរ។

សម្រាប់ព្រឹត្តិការណ៍ប្រកួត FIFA World Cup 2022 វិញ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េ នឹងត្រូវប្រកួតតទល់ជាមួយ នឹងប្រទេសហ្កាណា នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ៕
