ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ ច្រើនជាងគេ ខណៈខេត្តត្បូងឃ្មុំ ដណ្តើមមេដាយមាស ១ គ្រឿងនៃកីឡាសូហ្វតិន្នីស ក្នុងព្រឹត្តការណ៍ ការប្រកួតកីឡាជាតិ លើកទី៣ និង កីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ដែលរៀបចំ ដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការ ជាមួយ ខេមរសហព័ន្ធ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ផ្តើមការប្រកួតជាផ្លូវការ នៅមណ្ឌលកីឡាក្រសួងមហាផ្ទៃ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។
ក្នុងឱកាសពិធីប្រកាសបិទ និងប្រគល់ជយលាភីដល់ក្រុមកីឡាករ-កីឡាការិនី លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារ ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងគណៈកម្មការ រៀបចំព្រឹត្តិការណ៍ កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ។
ក្រសួងមហាផ្ទៃដណ្តើម មេដាយមាស ៦ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តត្បូងដណ្តើមមេដាយមាស ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តកណ្តាលដណ្តើម មេដាយប្រាក់ ៣ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខណៈក្រសួងការពារជាតិដណ្តើមមេដាយប្រាក់ ២គ្រឿង ខេត្តកំពង់ស្ពឺដណ្តើមប្រាក់ ១ គ្រឿង និងសំរិទ្ធ ២ គ្រឿង ខេត្តព្រៃវែងដណ្តើមប្រាក់ ១ គ្រឿង ខេត្តកំពង់ឆ្នាំងដណ្តើមសំរិទ្ធ ១ គ្រឿង ។
លោកលោក សរ សិទ្ធិ បានមានប្រសាសន៍ថា ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់គណៈកម្មការរៀបចំការ ប្រកួតប្រភេទ កីឡានេះ បានរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ដោយរក្សា បាននូវសុវត្ថិភាព-សុខភាព ដល់អ្នកចូលរួម និង សូមថ្លែងអំណរគុណផងដែរ ដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ ដែលបានគោរព នូវបទបញ្ជាប្រកួត បានល្អប្រសើរ ។
ក៏សូមថ្លែងអំណរគុណ និងដឹងគុណបំផុត ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាស ដល់វិស័យកីឡា ក្នុងនោះខេមរសហព័ន្ធតេក្វាន់ដូ បានចូលរួមរៀបចំកម្មវិធីប្រកួតកីឡាជាតិលើកទី៣នេះឡើង ដើម្បីវាស់ស្ទង់បច្ចេកទេស និង សមត្ថភាព របស់ក្រុមកីឡាករ កីឡាការិនីទាំងអស់ត្រៀម ជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ ។
តាមរបាយការណ៍ របស់គណៈកម្មការ រៀបចំការប្រកួត ឃើញថាប្អូនៗកីឡាករ-កីឡាការិនី ទាំងអស់ ខិតខំប្រឹងប្រែង ប្រកួតអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជំនះ នាពេលនេះ។ ហើយខ្ញុំ សង្ឃឹមថា ប្អូនៗកីឡាករ-កីឡាការិនី ដែលពុំទទួលបានជ័យលាភីក្នុងឆ្នាំនេះ កុំអស់សង្ឃឹម សូមត្រៀមខ្លួន សម្រាប់ការប្រកួតឆ្នាំក្រោយៗទៀត ធម្មតាការប្រកួត តែងតែមានចាញ់ មានឈ្នះហើយ៕