កីឡា

Fernandes រកបាន២គ្រាប់ ជួយឲ្យប៉ទុយហ្គាល់ ឡើងទៅ១៦ក្រុមចុងក្រោយ

ការប្រកួតពូល H រវាងក្រុមប៉ទុយហ្គាល់ និងក្រុមអ៊ុយរ៉ាហ្គាយ ជាមួយនឹងលទ្ធផល២ ទល់នឹង០ ខណៈដែលគ្រាប់បាល់ទាំងពីរ រកបានដោយកីឡាករ Bruno Fernandes ទាំង២គ្រាប់ម្នាក់ឯង និងជាគ្រាប់បាល់ ១១ម៉ែត្រទាំង២គ្រាប់ផងដែរ។

ប៉ទុយហ្គាល់គ្រប់គ្រងបាល់ បានទៅដល់៦០ភាគរយ និងស៊ុតចេញបានដល់ទៅ១៥គ្រាប់ ចំគោលដៅតែ៣គ្រាប់ប៉ុណ្ណោះ ខណៈដែលអ៊ុយរ៉ាហ្គាយ ស៊ុតបាន១១ដង និងចំគោលដៅបាន៣ដងដូចគ្នា តែមិនមានសំណាងឡើយ។

គ្រាប់បាល់ដំបូងកើតឡើង នៅនាទីទី៥៤និងគ្រាប់ទី២ កើតឡើងនៅនាទីទី៩០បូក៣ គឺសមល្មមឲ្យប៉ទុយហ្គាល់ ឈានទៅដល់វគ្គបន្តដោយស្វ័យប្រវត្តិ យ៉ាងងាយស្រួល។

ដោយឡែកក្រុមដែលនឹងត្រូវត្រឡប់ ទៅស្រុកកំណើតវិញ គឺក្រុមកូរ៉េខាងត្បូង និងក្រុមអ៊ុយរ៉ាហ្គាល់ ខណៈដែលហ្គាណា នឹងត្រូវឡើងទៅជាមួយនឹងប៉ទុយហ្គាល់ ក្រោយឈ្នះកូរ៉េខាងត្បូងយប់មិញ ក្នុងលទ្ធផល៣ទល់នឹង២៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top