កីឡា

ក្រុមប្រេស៊ីលឈ្នះក្រុមស្វីល ១ទល់នឹង០នៃការប្រកួតកីឡាបាល់ទាត់ World Cup នៅកាតា

ដូហា៖នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិស្វីល ក្នុងលទ្ធផល ១ ទល់នឹង ០សម្រាប់ពូល G នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” នៅ Education City ប្រទេសកាតា ។

សម្រាប់ការប្រកួតកន្លងមក ពូល G ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ២ ប្រកួត ឈ្នះទាំង២ ទទួលបាន៦ពិន្ទុ ឈរចំណាត់ថ្នាក់លេខ១ លើតារាង ។ ក្រុមបាល់ទាត់ជម្រើសជាតិស្វីល ២ប្រកួត ឈ្នះ១ ចាញ់ ១ ទទួលបាន៣ពិន្ទុ ឈរចំណាត់ថ្នាក់លេខ២ លើតារាង។

ក្រុមបាល់ទាត់ជម្រើសជាតិកាមេរូន ២ ប្រកួត ចាញ់១ ស្មើ១ ទទួលបាន១ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៣ លើតារាង និងក្រុមបាល់ទាត់ជម្រើសជាតិ ស៊ែប៊ី២ ប្រកួត ចាញ់១ ស្មើ១ទទួលបាន១ពិន្ទុ​ ឈរចំណាត់ថ្នាក់លេខ៤ លើតារាង៕ ដោយ៖លី ភីលីព

Most Popular

To Top