កីឡា

អ្នកស្រី Frappart ជនជាតិបារាំង ក្លាយជាអាជ្ញា កណ្តាលស្ត្រីដំបូង នៅ World Cup បុរស

ដូហា ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អ្នកស្រី Stephanie Frappart ជនជាតិបារាំង បានក្លាយជាអាជ្ញាកណ្តាល ស្ត្រីដំបូង ក្នុងការប្រកួត បាល់ទាត់ពិភពលោកបុរស បន្ទាប់ពី FIFA បានប្រកាសកាលពីថ្ងៃអង្គារថា អ្នកស្រីនឹងទទួលបន្ទុក ការប្រកួតក្នុងពូល E នៅថ្ងៃព្រហស្បតិ៍រវាងអាល្លឺម៉ង់ និងកូស្តារីកា ។

អ្នកស្រី Frappart ជាអាជ្ញាកណ្តាលស្ត្រីម្នាក់ក្នុងចំណោ ៣៦ នាក់ ត្រូវបានជ្រើសរើសសម្រាប់ការប្រកួត នៅប្រទេសកាតា រួមជាមួយនឹងមន្ត្រី អ្នកស្រី Rwandan Salima Mukansanga និងអ្នកស្រី Yoshimi Yamashita របស់ជប៉ុន ។ មន្ត្រីស្ត្រី៣នាក់ផ្សេងទៀត បានធ្វើដំណើរ ទៅប្រកួត World Cup ក្នុងនាមជាជំនួយការអាជ្ញាកណ្តាល ។

សម្រាប់អ្នកស្រី Frappart វ័យ ៣៨ ឆ្នាំ អាជ្ញាកណ្តាល ការប្រកួត World Cup បុរស របស់អ្នកស្រី គឺជាជំហានចុងក្រោយបង្អស់ សម្រាប់កើនឡើង អាជ្ញាកណ្តាល ស្ត្រីយ៉ាងឆាប់រហ័ស ទៅកាន់កម្រិត កំពូលនៅអឺរ៉ុប ។ អ្នកស្រី គឺជាស្ត្រីដំបូងគេធ្វើអាជ្ញាកណ្តាល នៅ Ligue 1 របស់ប្រទេសបារាំងកាលឆ្នាំ ២០១៩ដែលជាឆ្នាំដូចគ្នា អ្នកស្រីបានដឹកនាំការប្រកួត វគ្គផ្តាច់ព្រ័ត្រ World Cup ស្ត្រីនៅប្រទេសកំណើត របស់អ្នកស្រី ។
អ្នកស្រី Frappart ក៏បានដឹកនាំការប្រកួត វគ្គផ្តាច់ព្រ័ត្រ UEFA Super Cup 2019 រវាង Liverpool និង Chelsea មុនពេលអាជ្ញាកណ្តាល Champions League នៅឆ្នាំ ២០២០ បន្ទាប់មកវគ្គផ្តាច់ព្រ័ត្រ French Cup កាលពីរដូវកាលមុន ៕

Most Popular

To Top