អ្នកវិទ្យាសាស្រ្តរបស់បារាំង បានរកឃើញវីរុស មួយប្រភេទថ្មីទៀត ដែលគេឱ្យឈ្មោះថាជាវីរុស “Zombie” នៅក្នុងទន្លេដែលកកទៅជាទឹកកក ស្ថិតនៅតំបន់ស៊ីប៊ឺរី ប្រទេសរុស្សី ។

វីរុស Zombie ដែលអ្នកវិទ្យាសាស្រ្តបារាំង រកឃើញនៅក្នុងផ្ទាំងទឹកកក នៃទន្លេមូយ ក្នុងប្រទេសរុស្សី គឺជាវីរុស ដែលមានអាយុកាលតាំងពី ៥មុឺនឆ្នាំមុនមកម្ល៉េះ ។ បន្ទាប់មកអ្នកវិទ្យាសាស្រ្តនៅវិទ្យាស្ថានជាតិបារាំង សម្រាប់ការស្រាវជ្រាវ បានយកវីរុសនេះ ទៅធ្វើការពិសោធន៍ នៅក្នុងមន្ទីរពិសោធន៍ ដោយបានដាស់ឱ្យវីរុសនេះ មានប្រតិកម្មឡើងវិញ ហើយរកឃើញថាវីរុសមួយនេះ ពិតជាអាចឆ្លង និងបង្ករហានិភ័យ ដល់អាយុជីវិត របស់មនុស្ស សត្វ និង រុក្ខជាតិ ។

បន្ទាប់ពីសិក្សាពីវប្បធម៌រស់នៅ អ្នកវិទ្យាសាស្ត្របានរកឃើញថា “មេរោគ Zomie” ទាំងអស់មានសក្តានុពលក្នុងការ ឆ្លងទៅកាន់មនុស្ស ដូច្នេះហើយបានវីរុសនេះ ត្រូវបានគេចាត់ទុកជា “ការគំរាមកំហែងដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោក” ។ អ្នកវិទ្យាសាស្រ្តបានសង្កត់ធ្ងន់ថា នៅពេលអនាគត នឹងអាចឃើញជំងឺរាតត្បាតស្រដៀង នឹងវីរុសកូវីដ១៩ បន្ថែមទៀត មូលហេតុដោយសារទឹកកក ដែលមិនធ្លាប់រលាយ នៅតែបន្តបញ្ចេញមេរោគ ដែលបានកើតឡើង កាលពីអតីតកាលដ៏យូរលង់មកហើយ ជាក់ស្តែងដូចជាវីរុស Zombie នេះជាដើម ដែលវាមានអាយុកាល ៥មុឺនឆ្នាំ៕
