កីឡា

អាហ្សង់ទីន ត្រូវប៉ះអូស្ត្រាលី នៅវគ្គ១៦ក្រុម ចុងក្រោយ

ការប្រកួតបាល់ទាត់ ពិភពលោកឈានចូល មកដល់វគ្គ១៦ក្រុម ចុងក្រោយដោយក្នុងនោះលទ្ធផល ប្រកួតយប់មិញរួចមាន ន័យថា អាហ្សង់ទីន នឹងត្រូវធ្វើការងាយៗ មួយនៅវគ្គនេះ ប៉ះជាមួយនឹងក្រុម កង់គូរូអូស្ត្រាលី ។

អាហ្សង់ទីនលេខ១ពូល C នឹងត្រូវប្រកួតប៉ះអូស្ត្រាលីលេខ២ នៅពូល D ដោយក្រុមទាំងពីរធ្លាប់ជួបគ្នា ជាច្រើនដងមកហើយ កាលពីច្រើនឆ្នាំកន្លង មកនេះប៉ុន្តែប្រកួតនេះជាលើកដំបូង នៅក្នុងវគ្គដ៏សំខាន់ នៃការប្រកួតបាល់ទាត់ពិភពលោក ។

Lionel Messi ត្រូវបានគេមើលឃើញថា កំពុងស្ពាយទំនួលខុសត្រូវ ដ៏សំខាន់មួយដើម្បីត្រឡប់ទៅអាហ្សង់ទីនវិញ ជាមួយនឹងពានរង្វាន់ដ៏ធំមួយ របស់ពិភពលោក មុនពេលគាត់អាចបញ្ចប់អាជីព ទៅបានសេចក្តីស្ងប់ចិត្ត ។

ការប្រកួតនេះនឹងត្រូវធ្វើឡើង នៅថ្ងៃទី២ ខែធ្នូខាងមុខនេះ ខណៈដែល Messi ទើបតែទទួលបានកំណត់ត្រាអាក្រក់មួយ គឺបរាជ័យបាល់ពិន័យ១១ម៉ែត្រ ដល់ទៅ២ដង ក្នុងការប្រកួតពានរង្វាន់ពិភពលោក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top