កីឡា

ជប៉ុនស៊ីអេស្បាញ ទំលាក់អាល្លឺម៉ង់ យ៉ាងគួរឲ្យភ្ញាក់ផ្អើល

ជប៉ុនយប់មិញ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអាចយកឈ្នះអេស្បាញ ក្នុងលទ្ធផលដល់ទៅ២ទល់នឹង១ ក្រោយបានយកឈ្នះអាល្លឺម៉ង់ កាលពីប្រកួតដំបូងផងនោះ។

ប្រកួតនេះជប៉ុនគ្រប់គ្រងបាល់មិនបាន២០ភាគរយផង ខណៈដែលអេស្បាញមានទៅដល់៨៣ភាគរយ ហើយស៊ុតបាននាំមុខ តាំងតែពីនាទីទី១១ ដោយកីឡាករ Morata ប៉ុន្តែនៅតែមិនអាចបន្ថែមគ្រាប់បាល់បាន។

២គ្រាប់របស់ជប៉ុន ធ្វើបាននៅតង់ទី២វិញដោយកីឡាករ Tanaka នាទីទី៥១និងកីឡាករ Doan នៅនាទីទី៤៨ ធ្វើឲ្យជប៉ុនបានទទួល៣ពិន្ទុពេញក្នុងដៃ ឈរនៅកំពូលតារាងពូល E។

លទ្ធផលនេះធ្វើឲ្យជប៉ុនត្រូវឡើងស្វ័យប្រវត្តិ ទៅវគ្គ១៦ក្រុមចុងក្រោយជាមួយនឹងអេស្បាញ ខណៈដែលអាល្លឺម៉ង់និងកូស្តារីកានិងអាល្លឺម៉ង់ ត្រូវធ្វើដំណើរទៅស្រុកវិញ ទាំងគួរឲ្យភ្ញាក់ផ្អើលបំផុត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top