ទីបំផុតក្រុម ជម្រើសជាតិ កូរ៉េខាងត្បូង មួយទៀត ហើយបានឡើងទៅដល់វគ្គ១៦ក្រុម ចុងក្រោយ ទោះបីជាលទ្ធផលឈ្នះទាំងប្រផិត ប្រផោយ ក្តី និងក្លាយទៅជាក្រុមនៅអាស៊ីមួយទៀត បន្ទាប់ពីជប៉ុន ដែលអាច ធ្វើបាននៅជុំនេះ។
កូរ៉េខាងត្បូងយកឈ្នះប៉ទុយហ្គាល់ ក្នុងលទ្ធផល២ទល់នឹង១ នៅចុងម៉ោង នៃការប្រកួតទៅហើយទាំង ដែលប៉ទុយហ្គាល់នាំមុខតាំងតែពីនាទីទី៥ ដោយកីឡាករ Ricardo Horta ។ នាទីទី២៧កីឡាករ កូរ៉េ Kim Young Gwon ស៊ុតបាន១គ្រាប់ តាមវិញហើយបន្តការប្រកួតរហូត ដល់នាទីទី៩០បូក១ ទើប Hee chan បន្ថែមយកគ្រាប់ជ័យជំនះ ។
លទ្ធផលជាផ្លូវការ នៅពូល H ក្រុមប៉ទុយហ្គាល់ និងកូរ៉េខាងត្បូង ចាប់ដៃគ្នា ទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយ ហើយអ៊ុយរ៉ាហ្គាយ ដែលយកឈ្នះហ្គាណាយប់មិញក្តី ក៏នឹងត្រូវធ្វើដំណើរទៅប្រទេស វិញដូចគ្នា ៕
ប្រែសម្រួល៖ស៊ុនលី