កីឡា

លោកស្រី ស៊ុំ សុខា ៖វគ្គបណ្តុះបណ្តាល នេះបានផ្តល់បានចំណេះដឹង បច្ចេកទេស និងជំនាញបាល់ឱបដល់ធនធានសហព័ន្ធ 

ភ្នំពេញ៖នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ឱបកម្ពុជាប្រកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម បាល់ឱប ឆ្នាំ២០២២ “The training course of the Abitrator-Judge (2022)” ដែលបានប្រព្រឹត្តចាប់ពីថ្ងៃទី២ ដល់ ទី៥ ខែធ្នូ ឆ្នាំ២០២២ បង្រៀនដោយលោក YUSUKE HORIE សញ្ជាតិជប៉ុនមកពីអង្គការចៃការដោយមានសិក្ខាកាមចូលរួមចំនួន ២៩រូប មកពីបណ្តាសមាគមន៍ ក្លិប និងអង្គការនានានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងឱកាសពិធីបិទវគ្គខាងលើជាផ្លូវការដោយពីសំណាក់លោកស្រី ស៊ុំ សុខា ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា លោក ឯម ហៀង តំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគ្រូឧទ្ទេសលោក YUSUKE HORIE សញ្ជាតិជប៉ុនមកពីអង្គការចៃការ។

លោក ពេជ្រ រតនា អគ្គលេខាធិការបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កម្រិត១ ឆ្នាំ២០២២ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយជំរុញការអភិវឌ្ឍន៍កីឡាបាល់ឱបនៅកម្ពុជាមានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ ទី៥ ខែធ្នូ ឆ្នាំ២០២២ មានគណៈកម្មការរៀបចំ គ្រូបង្ហាត់ គ្រូជំនួយ និងសិក្ខាកាមចូលរួមសរុប ២៩នាក់។ជាមួយសកម្មភាពនេះដែរ លោកស្រីប្រធានសហព័ន្ធកីឡាបាល់កម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះគ្រូបង្ហាត់ គណៈកម្មការរៀបចំ និងសិក្ខាកាម ជាពិសេស វគ្គបណ្តុះបណ្តាលនេះ ទទួលបានជំនាញពិតប្រាកដ។
គ្រូឧទ្ទេសលោក YUSUKE HORIE បាននិយាយថា សូមអរគុណដល់លោកស្រី ស៊ុំ សុខា ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជាដែលបានអនុញ្ញាតចូលរួមវគ្គបណ្តុះបណ្តាលនេះ ហើយសង្ឃឹមលើកក្រោយលោកនឹងមានឱកាសចូលរួមជាមួយសហព័ន្ធទៀតចំពោះកីឡាបាល់ឱប។ ដើម្បីឲ្យវិស័យបាល់ឱបមានការរីកចម្រើនយើងបន្តការហ្វឹកហាត់ជាប្រចាំទំាងផ្នែកចំណេះដឹង បច្ចេកទេស និងជំនាញ។

លោក ឯម ហៀង ក៏បាននិយាយថា តំាងនាមឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការសូមវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កម្រិត១ ឆ្នាំ២០២២ ដែលសិក្ខាកាមទំាងអស់នឹង ចំណេះដឹងទៅអនុវត្តដើម្បីបំពេញដល់សហព័ន្ធកីឡាបាល់ឱបកម្ពុជាឲ្យទទួលបានជោគជ័យ។

លោកស្រី ស៊ុំ សុខា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះបានផ្តល់បានចំណេះដឹង បច្ចេកទេស និងជំនាញដល់ធនធានសហព័ន្ធ ជាពិសេសសិក្ខាកាមបានចូលរួម ជាយុវជនជំនាន់ថ្មី ជាគ្រឹះដ៍រឹងមាំ ហើយដែលជាទំពាំងស្នងឬស្សីទៅងថ្ងៃ អនាគត។ ទន្ទឹមនឹងនេះ សង្ឃឹមថា បន្ទាប់ពីប្អូនៗសិក្ខាកាម ជាយុវជនជំនាន់ថ្មី ទទួលបានចំណេះដឹង បច្ចេកទេស និងជំនាញ អាជ្ញាកណ្តាល ចៅក្រម និងជួយសហព័ន្ធ ជាពិសេសយកទៅអនុវត្តន៍ ក៍ដូចជាចែករម្លែកទៅតាមមូលដ្ឋានសិក្ខាកាម ចំនួន ២៩នាក់ បានទទួលលទ្ធផល មានដូចខាងក្រោម៖និទ្ទេសល្អចំនួន ៩នាក់ និទ្ទេសល្អបង្គួរចំនួន១៥នាក់ និងនិទ្ទេសមធ្យមចំនួន ៥នាក់៕

Most Popular

To Top