កីឡា

ប្រេស៊ីលបុកខ្លាំង៤គ្រាប់ តាំងពីតង់ទី១ ទំលាក់កូរ៉េខាងត្បូង

ការប្រកួតវគ្គ១៦ក្រុមចុងក្រោយរវាងក្រុមប្រេស៊ីល និងក្រុមកូរ៉េខាងត្បូងបានធ្វើឡើងកាលពីយប់មិញខណៈដែលលទ្ធផលជាផ្លូវការប្រេស៊ីលបានទំលាក់កូរ៉េខាត្បូងចេញពីជុំនេះទាំងមិនអស់ចិត្ត។

កូរ៉េខាងត្បូងបានខិតខំប្រយុទ្ធខ្លាំងដែរប៉ុន្តែមិនអាចធ្វើអ្វីរបាំង ការពាររបស់ប្រេស៊ីលឡើយពោលគឺអាចរកបានតែ១គ្រាប់ប៉ុណ្ណោះនៅនាទីទី៧៦ដោយកីឡាករ Park Seung ho ប៉ុន្តែប្រេស៊ីល បុកកូរ៉េខាងត្បូងរហូតធ្លាយគ្រាប់បាល់ដល់ទៅ៤គ្រាប់។

គ្រាប់បាល់ដំបូងបានដោយកីឡាករ Vini Jr. តាំងពីនាទីទី៧បន្តគ្រាប់ទី២ដោយកីឡាករ Neymar និង២គ្រាប់ទៀតក្នុងតង់ទី១ដែរគឺនាទីទី២៩ដោយកីឡាករ Richarlison និង Lucas Paqueta នាទីទី៣៦៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top