កីឡា

សិក្ខាកាម ៦០ នាក់ចូលរួមសិក្សាវគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេស កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ កម្រិត១ ឆ្នាំ២០២២ 

ភ្នំពេញ៖នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជាបានប្រកាសបើកវគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេសកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ កម្រិត១ ឆ្នាំ២០២២ ដែលមានរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ២០២២ នៅសាលប្រជុំធំក្នុងអគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ និងថវិកាសហព័ន្ធ។

លោក ស្រ៊ុន លាង មន្ត្រីសម្របសម្រួលវគ្គបាននិយាយថា ផែនការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលតម្រូវការចាំបាច់របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ុងកម្ពុជា សហការជាមួយសហព័ន្ធកីឡាទូកនាគអាស៊ី នឹងរៀបចំវគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេសកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ កម្រិត១នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញ ។

លោបានបន្តថា សហព័ន្ធបានអញ្ជើញ លោក Dick Lim ប្រតិភូបច្ចេកទេសរបស់សហព័ន្ធកីឡាទូកនាគអាស៊ី Technical Delegation of Asian Dragon Boat Federation មកបង្រៀនផ្ទាល់ ដើម្បីបង្កើននូវសមត្ថភាព និងផ្តល់បទពិសោធន៍ ដល់ គណៈកម្មការបច្ចេកទេសទូកនាគ សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឲ្យបានដំណើរការទៅដោយរលូន និងទទួលជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិ សាស្ត្រនេះ ។

វគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេសកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ កម្រិត១ ឆ្នាំ២០២២ នេះមានសិក្ខាកាមចូលរួមសិក្សាចំនួន ៦០ នាក់សុទ្ធសឹងជាមន្ត្រីគណៈកម្មការបច្ចេកទេសកីឡាទូកដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនាឆ្នាំ២០២៣នៅកម្ពុជា៕

Most Popular

To Top