កីឡា

ម៉ារ៉ុកទំលាក់អេស្បាញ ទាំងគួរឲ្យភ្ញាក់ផ្អើល ឡើងទៅប៉ះប៉ទុយហ្គាល់

ការប្រកួតជាប្រវត្តិសាស្ត្រម៉ារ៉ុក ដែលអាចប្រកួតយកឈ្នះជម្រើសជាតិ អេស្បាញហើយ ក៏ជាការប្រកួតជម្រុះដ៏សំខាន់វគ្គ១៦ក្រុមចុងក្រោយ នៃការប្រកួតពានរង្វាន់ពិភពលោកទៀតផង។

ម៉ារ៉ុកអាចបិទមិនឲ្យអេស្បាញ រកគ្រាប់បាល់បានឡើយរហូតដល់ចប់ការប្រកួត និងបន្ថែមម៉ោងទៀត។អេស្បាញយប់មិញគ្រប់គ្រងបាល់បានទៅដល់៧៧ភាគរយ ហើយស៊ុតដល់ទៅ១៣ដងប៉ុន្តែ ចំគោលដៅតែម្តងគត់។

គួរឲ្យដឹងដែរថាម៉ារ៉ុកបានក្លាយទៅជាប្រទេស ក្នុងតំបន់អាហ្វ្រិកទី៤ហើយដែលបានឡើងទៅដល់ វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រនៃការប្រកួតដ៏ធំនេះបន្ទាប់ពីកាមេរូនកាលពីឆ្នាំ១៩៩០ប្រទេស សេនេហ្គាល់ កាលពីឆ្នាំ២០០២និងប្រទេសហ្គាណាកាលពីឆ្នាំ២០១០៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top