កីឡាករ Goncalo Ramos ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Benfica បានបង្ហាញខ្លួនឲ្យជម្រើសជាតិប៉ទុយហ្គា ល់យប់មិញនេះជាមួយនឹងទំរង់ប្រយុទ្ធដ៏អស្ចារ្យ ដោយអាចរកគ្រាប់បាល់បានទៅដល់ ៣គ្រាប់ម្នាក់ឯងជួយឲ្យក្រុមយកឈ្នះជម្រើសជាតិ ស្វីសក្នុងលទ្ធផលដល់ទៅ៦ទល់នឹង១។
ប៉ទុយហ្គាល់យប់មិញថ្វីត្បិតគ្រប់គ្រងបាល់បានតិចជាង ស្វីសត្រឹមតែ៤៧ភាគរយក្តីប៉ុន្តែក្រុមបានសម្រុកស៊ុត គ្រាប់បាល់យ៉ាងខ្លងដល់ទៅ១៥ដងនិងចំគោលដៅ៩ដងរហូតបែកធ្លាយគ្រាប់បាល់ ដំបូងតាំងតែពីនាទីទី១៧ដោយកីឡាករ Ramos និងបន្តមួយគ្រាប់ទៀតមុនចប់តង់ទី១ដោយខ្សែការពារ Pepe។
ការប្រកួតឈានដល់ការប្រកួតតង់ទី២ កីឡាករ Ramas ដដែលបន្ថែមគ្រាប់ទី៣នាទីទី៥១ ហើយតាមពីក្រោយដោយ Guerreiro នាទីទី៥៥និងដោយ Ramos ដដែលនាទីទី៦៧និងចុងក្រោយដោយ Leao នៅនាទីទី ៩០បូក១ទៅហើយ។ ចប់ការប្រកួតនេះមានន័យថាប៉ទុយហ្គាល់នឹងត្រូវប្រកួតវគ្គ៨ក្រុមចុងក្រោយប៉ះនឹងក្រុមម៉ារ៉ុកដែលទើបយកឈ្នះអេស្បាញយប់មិញ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ៕
ប្រែសម្រួល៖ស៊ុនលី

