ភ្នំពេញ ៖ ដោយការកំណត់នូវគោលដៅស្វែង រកមេដាយមាសចំនួន ២ គ្រឿងសម្រាប់ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងមហិច្ឆតារ របស់សហព័ន្ធ ដែលរកមេដាយមាស ឲ្យបានលើសនេះនៅថ្ងៃទី៩ ខែធ្នូ ស្អែកនេះ សហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាជម្រើសជាតិ៨រូប ទៅបោះជម្រំហ្វឹកហាត់រយៈពេល២សប្ដាហ៍ នៅប្រទេសកាហ្សាក់ស្ថាន ។

តាមការគ្រោងទុកពួកគេនឹងចំណាយពេលពីថ្ងៃទី ៩ ដល់ ២៣ ខែធ្នូ ឆ្នាំ២០២៣ ទើបត្រឡប់មកវិញដើម្បីហាត់បន្តក្នុងស្រុកត្រៀមខ្លួនសម្រាប់ SEA GAMES 2023 ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ក្រៅពីបោះជម្រំហ្វឹកហាត់ នៅកាហ្សាក់ស្ថាន កីឡាប្រដាល់សកលកម្ពុជា ក៏មានគម្រោងចេញទៅហាត់ នៅប្រទេសមួយចំនួន ក្នុងតំបន់ព្រម ទាំងស្វែង រកការប្រកួតជាលក្ខណៈអន្តរជាតិ ឲ្យបានច្រើន តាមអាចធ្វើទៅបាន ។

ក្នុងឧិ៍កាសហាត់ នៅប្រទេសកាហ្សាកស្ថាន នោះក្រុមជម្រើសជាតិ ក៏នឹងប្រកួតដកស្រង់បច្ចេកទេស ជាមួយអ្នកជម្រើសជាតិគុយបា កាហ្សាក់ស្ថាន ក៏ដូចជាជើងខ្លាំងមួយចំនួនទៀត មកពីជុំវិញពិភពលោក។

ឱកាសហ្វឹកហាត់ នឹងធ្វើឱ្យក្រុមជម្រើសជាតិកម្ពុជា ទាំង៨រូបបានពង្រឹងទាំងកម្រិតសិទ្ធិផល និងបទពិសោធន៍ប្រកួតអន្តរជាតិ ដែលផ្ដល់ឧិ៍កាស ឱ្យពួកត្រៀមបានល្អសម្រាប់ដណ្តើមមេដាយ នាការប្រកួតជាលក្ខណៈអន្តរជាតិ នាពេលខាងមុខ ជាពិសេស SEA GAMES 2023 ។
កីឡាករទៅចូលរួមបោះជុំរំហ្វឹកហាត់ដែលសុទ្ធជាកីឡាករជម្រើសជាតិលំដាប់ខ្ពស់នោះមាន កីឡាករនៅ សុខទី កីឡាករសៅ រង្សី កីឡាករទូច ដេវីត កីឡាករវ៉ែន រដ្ឋា កីឡាករពេញ វណ្ណថង កីឡាករអាន់វ៉ា ណាស្រេឌីនូវ កីឡាករអុង ភារាក់ និងកីឡាកររ៉ាចាពៅ អាប់ឌុលឡា ៕

