កីឡា

លោកនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ជំរុញឲ្យអនុវត្តផែនការពង្រឹង និងបណ្ដុះបណ្តាលធនធានមនុស្សសម្រាប់មន្ត្រីដឹកនាំ គ្រប់គ្រងប្រភេទកីឡា និងមន្ត្រីបច្ចេកទេសតាមប្រភេទកីឡា

ភ្នំពេញ៖លោកនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទតំណាងឲ្យសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាជាតិលើកទី៣ ការងារកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ និងទិសដៅអនុវត្តឆ្នាំ២០២៣នៅក្រសួងការពារជាតិ។


លោក តែម ម៉ឺន អគ្គលេខាធិការនៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការពារជាតិបានចូលរួម ការប្រកួត ២៨ ស្ថាប័ន និងលើ ៣៨ប្រភេទកីឡាមានអត្តពលិកចូលរួមការប្រកួតចំនួន ៤,៥៦០នាក់ ក្នុងនោះមានសមាសភាព ប្រតិភូដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ-កីឡាការិនីរបស់កងយោធពលខេមរភូមិន្ទចំនួន ២៩០នាក់ លើប្រភេទកីឡាចំនួន ២២ទទួលបានចំណាត់ថ្នាក់លេខ២ឈ្នះមេដាយ១២៥គ្រឿងក្នុងនោះមេដាយមាស ៦១ គ្រឿង មេដាយប្រាក់ ៣៣ គ្រឿង និងមេដាយមាស ៣១ គ្រឿង។


លោកអគ្គលេខាធិការបានបន្តថា ការប្រកួតជើងឯកតាមបណ្តាលសហព័ន្ធមានចំនួន៧ឈ្នះមេដាយ៣៣ គ្រឿងក្នុងនោះមេដាយមាស ២១ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយមាស ៥ គ្រឿង ចំណែកព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១នៅប្រទេសវៀតណាមដណ្តើមមេដាយ ២៣ គ្រឿងក្នុងនោះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយមាស ១៥ គ្រឿង។ក្រុមកីឡាបានចេញទៅប្រកួតក្រៅប្រទេសមដណ្តើមមេដាយ ២២ គ្រឿងក្នុងនោះមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ៩ គ្រឿង និងមេដាយមាស ៧ គ្រឿង មេដាយសរុបសម្រាប់ឆ្នាំ២០២២រួមមានមេដាយមាស ១២៣ គ្រឿង មេដាយប្រាក់ ៧៥ គ្រឿង និងមេដាយមាស ៧៦ គ្រឿង ខ្សែក្រវាត់ ៨ និងពានចំនួន ១០។


លោកនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានមានប្រសាសន៍ថា ក្រុមប្រឹក្សាកីឡាកងយោជពលមរភូមិ“បានទៅបំពេញបេសកកម្មទស្សនកិច្ចសិក្សារកបទពិសោធន៍ការងារកីឡាជាមួយក្រសួងការពារជាតិ កងទ័ពប្រជាជនវៀតណាម។ ភាគីក្រសួងការពារជាតិកងទ័ពប្រជាជនវៀតណាមបានឯកភាពជួយឧបត្ថម្ភ គាំទ្រដល់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដូចជាការងារជួយជួសជុលមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ផ្តល់ឧបករណ៍ សម្ភារ មធ្យោបាយហ្វឹកហាត់ ថវិកាបំប៉នសុខភាពដល់កម្លាំង គ្រូបង្វឹក កីឡាករឥកីឡាការិនី និងផ្តល់គ្រូកីឡាកងទ័ពប្រជាជនវៀតណាមមកជួយបង្វឹកដល់កីឡាករ-កីឡាការិនី និងព្រមទទួលយកក្រុមអត្តពលិករបស់យើងទៅចូលរួមហ្វឹកហាត់នៅប្រទេសវៀតណាមសម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣។


លោកឃឹម ប៊ុនសុងបានបន្តថា ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបន្តសហការជាមួយគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាSEA GAMES លើកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងបណ្តាសហព័ន្ធកីឡាជាតិស្តីពីផែនការងារកីឡា ដើម្បីកសាង និងអនុវត្តផែនការ ពង្រឹង និងបណ្ដុះបណ្តាលធនធានមនុស្សសម្រាប់មន្ត្រីដឹកនាំ គ្រប់គ្រងប្រភេទកីឡា មន្ត្រីបច្ចេកទេសតាមប្រភេទកីឡាគ្រូបង្វឹក កីឡាករ-កីឡាការិនីឈុតបន្តវេនឆ្ពោះទៅកាន់ការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ និងកីឡាSEA GAMES លើកលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

Most Popular

To Top